ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេ ក្នុងពេលក្រោយដែលកូនអើរ៉ុនទាំង២បានត្រូវស្លាប់ ដោយព្រោះបានចូលទៅចំពោះទ្រង់ គឺទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរហាមដល់អើរ៉ុនបងឯង កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោសដែលនៅលើហឹបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតអញនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោស នេះហើយជាច្បាប់ ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវ១មក សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១សំរាប់ជាដង្វាយដុត ត្រូវឲ្យពាក់អាវខ្លូតទេសបរិសុទ្ធ នឹងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសំលៀកបំពាក់បរិសុទ្ធ បានជាត្រូវឲ្យងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាខាងក្រោយ
អាន លេវីវិន័យ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 16:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ