យ៉ូប 41:15-24

យ៉ូប 41:15-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្រកា​វា​ជា​ទី​អំនួត​ដល់​វា ក៏​ជាប់​គ្នា​ដូច​ជា​ត្រា មួយៗ​ភ្ជាប់​គ្នា ដល់​ម៉្លេះ​បាន​ជា​ខ្យល់​ចូល​មិន​បាន​ផង មួយ​ប្រទល់​នឹង​មួយ ហើយ​ក៏​ជាប់ៗ​គ្នា និង​ផ្តាច់​ចេញ​ពី​គ្នា​មិន​បាន​ឡើយ។ កាល​ណា​វា​ព្រួស​ទឹក​ចេញ នោះ​ក៏​បែក​ជា​ពន្លឺ ភ្នែក​វា​ក៏​ដូច​ជា​អរុណ​រះ មាន​អណ្ដាត​ភ្លើង​ចេញ​ពី​មាត់​វា ហើយ​ផ្កា​ភ្លើង​ហើរ​ចេញ​មក​ដែរ។ មាន​ផ្សែង​ចេញ​ពី​រន្ធ​ច្រមុះ​វា​ដូច​ជា​ចេញ​ពី​ឆ្នាំង ឬ​ពី​ថ្លាង​ដែល​ពុះ។ ខ្យល់​ដង្ហើម​វា​បង្កាត់​ភ្លើង​ឡើង ហើយ​មាន​អណ្ដាត​ភ្លើង​ចេញ​ពី​មាត់​វា​មក។ នៅ​ត្រង់​ក​វា មាន​កម្លាំង​ណាស់ ហើយ​សេចក្ដី​ស្ញែង​ខ្លាច ក៏​លោត​កញ្ឆេង​នៅ​មុខ​វា សាច់​ស្រទាប់​របស់​វា​ក៏​ជាប់ៗ​គ្នា ក៏​មាំ​ណាស់ និង​បក​ចេញ​មិន​បាន។ បេះ​ដូង​វា​រឹង​ដូច​ជា​ថ្ម អើ ក៏​រឹង​ដូច​ថ្ម​ត្បាល់​កិន។

ចែក​រំលែក
អាន យ៉ូប 41

យ៉ូប 41:15-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្រកា​ដ៏​សង្ហា ហើយ​មាំ​របស់​វា ត‌ភ្ជាប់​គ្នា ទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិត‌ល្មួត។ ស្រកា​របស់​វា​នៅ​ភ្ជាប់​គ្នា​យ៉ាង​ជិត សូម្បី​តែ​ខ្យល់​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ផង។ ស្រកា​នីមួយៗ​ត‌ភ្ជាប់​គ្នា​យ៉ាង​មាំ ដែល​ពុំ​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ឡើយ។ កាល​ណា​វា​ព្រួស​ទឹក​ចេញ​មក នោះ​មាន​បែក​ជា​ពន្លឺ ភ្នែក​របស់​វា​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​រះ។ មាន​ភ្លើង​ចេញ​ពី​មាត់​របស់​វា ហើយ​ផ្កា​ភ្លើង​ក៏​ហើរ​ចេញ​មក​ដែរ។ មាន​ផ្សែង​ហុយ​ចេញ​តាម​ច្រមុះ​របស់​វា ដូច​ផ្សែង​ហុយ​ចេញ​ពី​ថ្លាង​ដែល​កំពុង​ពុះ។ ខ្យល់​ដង្ហើម​របស់​វា​អាច​បង្កាត់​ភ្លើង​បាន ហើយ​ក៏​មាន​អណ្ដាត​ភ្លើង​ផុស​ចេញ​ពី ក្នុង​មាត់​របស់​វា​ដែរ។ ក​របស់​វា​មាន​កម្លាំង​ណាស់ ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ឃើញ​វា ចូល​មក​ជិត ភ័យ​ខ្លាច​ជា​ខ្លាំង។ សាច់​ស្រទាប់​របស់​វា​នៅ​ជាប់​គ្នា​យ៉ាង​រឹង‌មាំ ដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ទេ។ បេះ‌ដូង​របស់​វា​រឹង​ដូច​ដុំ​ថ្ម គឺ​រឹង​ដូច​ត្បាល់​ថ្ម។

ចែក​រំលែក
អាន យ៉ូប 41

យ៉ូប 41:15-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្រកា​វា​ជា​ទី​អំនួត​ដល់​វា ក៏​ជាប់​គ្នា​ដូច​ជា​ត្រា មួយៗ​ជិត​ស្និទ្ធ​គ្នា ដល់​ម៉្លេះ​បាន​ជា​ខ្យល់​ចូល​មិន​បាន​ផង មួយ​ប្រទល់​នឹង​មួយ ហើយ​ក៏​ជាប់ៗ​គ្នា នឹង​ផ្តាច់​ចេញ​ពី​គ្នា​មិន​បាន​ឡើយ កាល​ណា​វា​ព្រួស​ទឹក​ចេញ នោះ​ក៏​បែក​ជា​ពន្លឺ ភ្នែក​វា​ក៏​ដូច​ជា​អរុណ​រះ មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា ហើយ​ផ្កា​ភ្លើង​ហើរ​ចេញ​មក​ដែរ មាន​ផ្សែង​ចេញ​ពី​រន្ធ​ច្រមុះ​វា​ដូច​ពី​ឆ្នាំង ឬ​ពី​ថ្លាង​ដែល​ពុះ ខ្យល់​ដង្ហើម​វា​បង្កាត់​ភ្លើង​ឡើង ហើយ​មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា​មក នៅ​ត្រង់​ក​វា​មាន​កំឡាំង​ណាស់ ហើយ​សេចក្ដី​ស្ញែង​ខ្លាច​ក៏​លោត‌កញ្ឆេង​នៅ​មុខ​វា សាច់​ស្រទាប់​របស់​វា​ក៏​ជាប់ៗ​គ្នា ក៏​មាំ​ណាស់ នឹង​បក​ចេញ​មិន​បាន បេះ‌ដូង​វា​រឹង​ដូច​ជា​ថ្ម អើ ក៏​រឹង​ដូច​ថ្ម​ត្បាល់​កិន

ចែក​រំលែក
អាន យ៉ូប 41