យ៉ូប 41:15-24

យ៉ូប 41:15-24 ពគប

ស្រកា​វា​ជា​ទី​អំនួត​ដល់​វា ក៏​ជាប់​គ្នា​ដូច​ជា​ត្រា មួយៗ​ជិត​ស្និទ្ធ​គ្នា ដល់​ម៉្លេះ​បាន​ជា​ខ្យល់​ចូល​មិន​បាន​ផង មួយ​ប្រទល់​នឹង​មួយ ហើយ​ក៏​ជាប់ៗ​គ្នា នឹង​ផ្តាច់​ចេញ​ពី​គ្នា​មិន​បាន​ឡើយ កាល​ណា​វា​ព្រួស​ទឹក​ចេញ នោះ​ក៏​បែក​ជា​ពន្លឺ ភ្នែក​វា​ក៏​ដូច​ជា​អរុណ​រះ មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា ហើយ​ផ្កា​ភ្លើង​ហើរ​ចេញ​មក​ដែរ មាន​ផ្សែង​ចេញ​ពី​រន្ធ​ច្រមុះ​វា​ដូច​ពី​ឆ្នាំង ឬ​ពី​ថ្លាង​ដែល​ពុះ ខ្យល់​ដង្ហើម​វា​បង្កាត់​ភ្លើង​ឡើង ហើយ​មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា​មក នៅ​ត្រង់​ក​វា​មាន​កំឡាំង​ណាស់ ហើយ​សេចក្ដី​ស្ញែង​ខ្លាច​ក៏​លោត‌កញ្ឆេង​នៅ​មុខ​វា សាច់​ស្រទាប់​របស់​វា​ក៏​ជាប់ៗ​គ្នា ក៏​មាំ​ណាស់ នឹង​បក​ចេញ​មិន​បាន បេះ‌ដូង​វា​រឹង​ដូច​ជា​ថ្ម អើ ក៏​រឹង​ដូច​ថ្ម​ត្បាល់​កិន

អាន យ៉ូប 41