២ កូរិនថូស 12:1-3,7

២ កូរិនថូស 12:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​នឹង​និយាយ​អំពី​និមិត្ត និង​ការ​បើក​សម្ដែង​របស់​ព្រះ‌អម្ចាស់​ទៀត។ ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ជាន់​ទី​បី កាល​ពី​ដប់​បួន​ឆ្នាំ​មុន (ទោះ​ជា​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​ជា​ក្នុង​រូប​កាយ ឬ​ក្រៅ​ពី​រូប​កាយ ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)

២ កូរិនថូស 12:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​និមិត្ត​ឃើញ និង​សម្តែង​ឲ្យ​ខ្ញុំ​ដឹង។ ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​ព្រះ‌គ្រិស្ត* កាល​ពី​ដប់‌បួន​ឆ្នាំ​មុន ព្រះ‌អម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌​ជាន់​ទី​បី (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា រូប​កាយ​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ ខ្ញុំ​ក៏​ដឹង​ថា ព្រះ‌អម្ចាស់​លើក​បុរស​នោះ​ទៅ​ដល់​ស្ថាន​បរម‌សុខ* (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​រូប​កាយ​របស់​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។

២ កូរិនថូស 12:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​នឹង​និយាយ​ពី​ការ​ជាក់​ស្តែង នឹង​ការ​បើក​សំដែង​មក​ពី​ព្រះ‌អម្ចាស់​ទៀត ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​បាន​លើក​ឡើង​ទៅ​ស្ថាន‌សួគ៌ នៅ​ជាន់​ទី​៣ នោះ​ប្រហែល​១៤​ឆ្នាំ​មក​ហើយ ទោះ​បើ​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​បើ​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ​ក្តី ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប) ថា