ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែ ខ្ញុំនឹងនិយាយអំពីនិមិត្ត និងការបើកសម្ដែងរបស់ព្រះអម្ចាស់ទៀត។ ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ជាន់ទីបី កាលពីដប់បួនឆ្នាំមុន (ទោះជាក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះប៉ុណ្ណោះទ្រង់ជ្រាប)។ ខ្ញុំស្គាល់មនុស្សនោះ (ទោះជាក្នុងរូបកាយ ឬក្រៅពីរូបកាយ ខ្ញុំមិនដឹងទេ មានតែព្រះប៉ុណ្ណោះទ្រង់ជ្រាប)
អាន ២ កូរិនថូស 12
ចែករំលែក
ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសម្ដែងដ៏ហួសល្បត់នោះ បានជាមានបន្លាមួយចាក់ចូលក្នុងសាច់ខ្ញុំ ជាតំណាងរបស់អារក្សសាតាំងមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំ។
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 12:1-3, 7
20 ថ្ងៃ
ភាពរីករាយនៃទំនាក់ទំនងនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទត្រូវបានគូសបញ្ជាក់នៅក្នុងសំបុត្រទីពីរទៅកាន់ពួកកូរិនថូស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលនៃព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ កូរិនថូសទី 2 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ