តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលព្រះអម្ចាស់បានប្រោសឲ្យខ្ញុំនិមិត្តឃើញ និងសម្តែងឲ្យខ្ញុំដឹង។ ខ្ញុំស្គាល់បុរសម្នាក់ដែលជឿព្រះគ្រិស្ត* កាលពីដប់បួនឆ្នាំមុន ព្រះអម្ចាស់បានលើកគាត់ឡើងទៅដល់ស្ថានសួគ៌ជាន់ទីបី (ប៉ុន្តែ ខ្ញុំមិនដឹងថា រូបកាយគាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ ខ្ញុំក៏ដឹងថា ព្រះអម្ចាស់លើកបុរសនោះទៅដល់ស្ថានបរមសុខ* (ប៉ុន្តែ ខ្ញុំមិនដឹងថារូបកាយរបស់គាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។
អាន ២ កូរិនថូស 12
ស្ដាប់នូវ ២ កូរិនថូស 12
ចែករំលែក
ព្រះជាម្ចាស់បានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលព្រះអង្គបានសម្តែងឲ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់មារ*សាតាំងមកធ្វើទារុណកម្មខ្ញុំ កុំឲ្យខ្ញុំអួតខ្លួនឡើយ។
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 12:1-3, 7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ