ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានធ្វើការអស្ចារ្យ ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ព្រះអង្គបានសម្តែងឲ្យប្រជាជាតិនានា ឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។ ព្រះអង្គតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទី ដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង។ មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ! ចូរស្រែកហ៊ោយ៉ាងសប្បាយ ព្រមទាំងស្មូត្រទំនុកតម្កើង! ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ ចូរលើកតម្កើងព្រះអង្គដោយផ្លុំត្រែ និងផ្លុំស្នែង ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង! ទន្លេទាំងឡាយ ចូរអបអរសាទរ ភ្នំទាំងឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី ព្រះអង្គគ្រប់គ្រងផែនដីដោយយុត្តិធម៌ ព្រះអង្គគ្រប់គ្រងប្រជាជនទាំងឡាយ ដោយទៀងត្រង់។
អាន ទំនុកតម្កើង 98
ស្ដាប់នូវ ទំនុកតម្កើង 98
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 98:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ