ទំនុកតម្កើង 5:1-3

ទំនុកតម្កើង 5:1-3 គខប

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​ឈឺ​ចាប់ របស់​ទូលបង្គំ​ផង។ ឱ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សូរ​សម្រែក របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អធិស្ឋាន​រក​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ! នៅ​ពេល​ព្រឹក ព្រះអង្គ​ព្រះ‌សណ្ដាប់​សំឡេង របស់​ទូលបង្គំ ទូលបង្គំ​ចូល​មក​គាល់ ហើយ​នៅ​រង់‌ចាំ​ព្រះអង្គ តាំង​ពី​ព្រលឹម។