ទំនុកតម្កើង 5:1-3
ទំនុកតម្កើង 5:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះសណ្ដាប់សម្រែកឈឺចាប់ របស់ទូលបង្គំផង។ ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែក របស់ទូលបង្គំផង ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។ ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេង របស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។
ទំនុកតម្កើង 5:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ សូមពិចារណាសម្រែកឈឺចាប់ របស់ទូលបង្គំផង។ ឱព្រះមហាក្សត្រ ជាព្រះនៃទូលបង្គំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែករបស់ទូលបង្គំ ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំទូលរៀបរាប់ថ្វាយព្រះអង្គ ព្រមទាំងរក្សាពេលចាំយាមផង។
ទំនុកតម្កើង 5:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះសណ្ដាប់សម្រែកឈឺចាប់ របស់ទូលបង្គំផង។ ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែក របស់ទូលបង្គំផង ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។ ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេង របស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។
ទំនុកតម្កើង 5:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ សូមពិចារណាការរំពឹងគិតរបស់ទូលបង្គំ ឱបរមក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ សូមប្រុងស្តាប់សំឡេងនៃពាក្យ ដែលទូលបង្គំអំពាវនាវ ដ្បិតទូលបង្គំអធិស្ឋានដល់ទ្រង់ ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង