មានពួកឆ្កែឡោមព័ទ្ធទូលបង្គំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំ ពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។ ទូលបង្គំអាចរាប់ឆ្អឹងជំនីរទាំងប៉ុន្មាន របស់ទូលបង្គំបាន ហើយសត្រូវរបស់ទូលបង្គំនាំគ្នា សម្លក់សម្លឹងមើលទូលបង្គំ។ គេយកសម្លៀកបំពាក់ទូលបង្គំទៅចែកគ្នា និងនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ។ រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ សូមកុំនៅឆ្ងាយពីទូលបង្គំឡើយ! ព្រះអង្គជាកម្លាំងនៃទូលបង្គំ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់ផង!។ សូមដោះលែងទូលបង្គំឲ្យរួចផុតពីមុខដាវ សូមដោះលែងទូលបង្គំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ! សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ព្រះអង្គឆ្លើយតបមកទូលបង្គំហើយ!។ ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ។ អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកយ៉ាកុបអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្ស លោកអ៊ីស្រាអែលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!។ ពេលមនុស្សទុគ៌តមានទុក្ខវេទនា ព្រះអង្គមិនមាក់ងាយឬព្រងើយកន្តើយ ព្រះអង្គមិនលាក់ព្រះភ័ក្ត្រចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្ដាប់គេ។ ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ ទូលបង្គំអាចលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំដ៏ធំ ទូលបង្គំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។ មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ! មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញព្រះអម្ចាស់ ហើយនាំគ្នាបែរចិត្តមករកព្រះអង្គ ប្រជាជាតិទាំងមូលនឹងនាំគ្នាក្រាប ថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។ ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។ មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអង្គ ហើយគេនឹងថ្លែងអំពីព្រះអម្ចាស់ប្រាប់កូនចៅ។ គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមក តាមក្រោយ អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ គឺព្រះអម្ចាស់បានជួយរំដោះប្រជារាស្ត្រ របស់ព្រះអង្គ។
អាន ទំនុកតម្កើង 22
ស្ដាប់នូវ ទំនុកតម្កើង 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 22:16-31
7 Days
How can we find the right attitude for every situation? What is the right attitude? This seven-day Bible Plan finds answers in the life and teachings of Christ. Let these daily encouragements, reflective prayers, and powerful Scriptures form in you the mind of Christ.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ