ទំនុកតម្កើង 1

1
ភាគ​ទី​មួយ
(ទំនុកតម្កើង ១-៤១)
សុភមង្គល​ដ៏​ពិត​ប្រាកដ
1មាន​សុភមង្គល​ហើយ
អ្នក​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​ពាល
មិន​ឈរ​ក្នុង​មាគ៌ា​របស់​មនុស្ស​បាប
ហើយ​ក៏​មិន​អង្គុយ​រួម​ជា​មួយ
ពួក​អ្នក​ចំអក​ឡកឡឺយ
2ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់
ព្រះ‌អម្ចាស់ ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ*
របស់​ព្រះអង្គ ទាំង​យប់ ទាំង​ថ្ងៃ។
3 អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ
ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក
ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល
ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន
អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចម្រុង‌ចម្រើន​ទាំង​អស់។
4រីឯ​មនុស្ស​ពាល​វិញ មិន​ដូច្នោះ​ទេ
គឺ​ពួក​គេ​ប្រៀប​បាន​នឹង​អង្កាម
ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។
5នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស
មនុស្ស​ពាល​ពុំ​អាច​ក្រោក​ឈរ​បាន​ឡើយ
ហើយ​មនុស្ស​បាប​ក៏​ពុំ​អាច​ស្ថិត​នៅ​ក្នុង​ចំណោម
មនុស្ស​សុចរិត*​បាន​ដែរ។
6ដ្បិត​ព្រះ‌អម្ចាស់​ស្គាល់​មាគ៌ា​របស់​មនុស្ស​សុចរិត
រីឯ​មាគ៌ា​របស់​មនុស្ស​ពាល​វិញ
នាំ​ឲ្យ​ខ្លួន​វិនាស​អន្តរាយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ