ព្រះជាម្ចាស់នឹងបោះបង់ចោល ប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រាអែលវិញ។ ស្ដេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្ដារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់លោក។ អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្ដេចនោះមានអំណាចឧត្ដុង្គឧត្ដម រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត! ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក វាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ ឲ្យទៅតយុទ្ធនឹងពួកគេ។
អាន មីកា 5
ស្ដាប់នូវ មីកា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 5:2-4
17 ថ្ងៃ
នៅក្នុងពាក្យសំដីដ៏ស្រស់ស្អាត មីកាបានហៅមេដឹកនាំនៃប្រទេសអ៊ីស្រាអែល និងយូដាឱ្យស្រឡាញ់សេចក្ដីមេត្ដាករុណា ប្រព្រឹត្តដោយយុត្ដិធម៌ ហើយដើរដោយបន្ទាបខ្លួនជាមួយនឹងព្រះ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈមីកា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ