មីកា 5:2-4
មីកា 5:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងជាអ្នកតូចជាងគេក្នុងចំណោម អំបូរទាំងប៉ុន្មានរបស់យូដា នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ គឺតាំងពីអស់កល្បរៀងមក។ ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់ពេលកំណត់ ពេលដែលនាងឈឺសម្រាលបានកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ។ អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ រហូតដល់ចុងផែនដីបំផុត
មីកា 5:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់នឹងបោះបង់ចោល ប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រាអែលវិញ។ ស្ដេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្ដារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់លោក។ អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្ដេចនោះមានអំណាចឧត្ដុង្គឧត្ដម រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត! ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក វាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ ឲ្យទៅតយុទ្ធនឹងពួកគេ។
មីកា 5:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅ ដរាបដល់កំណត់នៃនាង ដែលឈឺនឹងសំរាល បានកើតកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា នឹងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃខ្លួន នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ រហូតដល់ចុងផែនដីបំផុត អ្នកនោះនឹងបានជាទីក្សេមក្សាន្តដល់យើង ដូច្នេះ កាលណាពួកអាសស៊ើរលុកលុយចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើងចូលមកក្នុងដំណាក់យើង នោះយើងនឹងលើកពួកអ្នកគង្វាល៧នាក់ នឹងពួកជាប្រធាន៨នាក់ឲ្យទាស់នឹងគេ