មីកា 5

5
ព្រះ‌សង្គ្រោះ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម
1«បេថ្លេ‌ហិម​អេប្រាតា​អើយ!
ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាន
នៅ​ស្រុក​យូដា អ្នក​តូច​ជាង​គេ​មែន
តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល
ក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។
លោក​នោះ​មាន​ដើម​កំណើត
តាំង​ពី​បុរាណ‌កាល​ដ៏​យូរ‌លង់»។
2 ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោល
ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិន
រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។
ពេល​នោះ បងប្អូន​របស់​បុត្រ
ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា
ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។
3ស្ដេច​នោះ​នឹង​ក្រោក​ឡើង
ហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល
ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់
និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​លោក។
អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត
ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ
ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដម
រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។
4ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត!
ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក
វាយ​លុក​ស្រុក​យើង
ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង
ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់
ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។
5មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើ
ស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។
ពេល​ជន‌ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើង
ដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើង
ស្ដេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពី
កណ្ដាប់​ដៃ​របស់​ពួក​គេ។
6 កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់
នឹង​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន
ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌អម្ចាស់
និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​លើ​ស្មៅ
ដោយ​ឥត​ត្រូវ​ការ​មនុស្ស​ជួយ​ឡើយ។
7កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់
នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន
ដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃ
និង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។
ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កម្ទេច និង​ហែក​ស៊ី
ដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះ
ឲ្យ​រួច​បាន​ឡើយ។
8ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នក
ចូរ​កម្ទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!
9នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ហូត​សេះ​របស់​អ្នក
យើង​នឹង​កម្ទេច​រទេះ​ចម្បាំង​របស់​អ្នក
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
10«យើង​នឹង​ដក​ក្រុង​ទាំង‌ឡាយ​ពី​ស្រុក​របស់​អ្នក
យើង​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​រឹង‌មាំ
ទាំង​ប៉ុន្មាន​របស់​អ្នក។
11យើង​នឹង​ដក​មន្ត‌អាគម​គាថា​ចេញ​ពី​ដៃ​របស់​អ្នក
ហើយ​អ្នក​នឹង​លែង​មាន​គ្រូ​ធ្មប់​ទៀត​ដែរ។
12យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយ
និង​រូប​បដិមា​ចេញ​ពី​ចំណោម​អ្នក
ហើយ​អ្នក​នឹង​លែង​ថ្វាយ‌បង្គំ​រូប
ដែល​ជា​ស្នា‌ដៃ​របស់​អ្នក​ទៀត​ហើយ។
13យើង​នឹង​រំលំ​បង្គោល​ព្រះ‌អាសេ‌រ៉ា​ចេញ​ពី​អ្នក
យើង​នឹង​កម្ទេច​ក្រុង​របស់​អ្នក។
14យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ​នានា
តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង
ព្រោះ​ពួក​គេ​ពុំ​បាន​ស្ដាប់​យើង​ទេ»។

ទើបបានជ្រើសរើសហើយ៖

មីកា 5: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ