យ៉ូស្វេ 4:10-15

យ៉ូស្វេ 4:10-15 គខប

ក្រុម​បូជា‌ចារ្យ​សែង​ហិប​នាំ​គ្នា​ឈប់​នៅ​ចំ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​ប្រជា‌ជន​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​យ៉ូស្វេ គឺ​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​ផ្ដែផ្ដាំ​លោក​យ៉ូស្វេ។ ប្រជា‌ជន​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ឆ្លង​ទៅ។ កាល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ផុត​អស់​ហើយ ទើប​ក្រុម​បូជា‌ចារ្យ​សែង​ហិប​នៃ​ព្រះ‌អម្ចាស់​ឆ្លង​ដែរ ហើយ​ដើរ​នៅ​ខាង​មុខ​ប្រជា‌ជន។ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ​បង្គាប់ មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ពង្រឹង​អំណាច​លោក​យ៉ូស្វេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោតខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​លោក ដូច​គេ​ធ្លាប់​គោរព​កោតខ្លាច​លោក​ម៉ូសេ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖