យេរេមា 42:10-12

យេរេមា 42:10-12 គខប

ប្រសិន​បើ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នេះ ត​ទៅ​ទៀត យើង​នឹង​បណ្ដុះ​បណ្ដាល​អ្នក​រាល់​គ្នា គឺ​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ទេ។ យើង​នឹង​ដាំ​អ្នក​រាល់​គ្នា គឺ​យើង​មិន​ដក​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ យើង​នឹង​នឹក​ស្ដាយ ដោយ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា។ កុំ​ខ្លាច​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដូច​អ្នក​រាល់​គ្នា​កំពុង​តែ​ខ្លាច​នេះ​ធ្វើ​អ្វី កុំ​ខ្លាច​ឲ្យ​សោះ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ហើយ​ស្ដេច​នោះ​ក៏​អាណិត​មេត្តា​អ្នក​រាល់​គ្នា ព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​វិញ។