យេរេមា 42:10-12

យេរេមា 42:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

"បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ស្រុក​នេះ​តទៅ យើង​នឹង​សង់​អ្នក​ឡើង​ឥត​រំលំ​ចុះ​ឡើយ ហើយ​ដាំ​អ្នក​រាល់​គ្នា ឥត​រំលើង​វិញ​ដែរ ដ្បិត​យើង​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​យើង​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ហើយ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "កុំ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ កុំ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​នឹង​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ។ យើង​នឹង​ប្រោស​មេត្តា​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បាន​អាណិត​អ្នក ហើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​អ្នក​រៀង​ខ្លួន​វិញ"។

ចែក​រំលែក
អាន យេរេមា 42

យេរេមា 42:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នេះ ត​ទៅ​ទៀត យើង​នឹង​បណ្ដុះ​បណ្ដាល​អ្នក​រាល់​គ្នា គឺ​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ទេ។ យើង​នឹង​ដាំ​អ្នក​រាល់​គ្នា គឺ​យើង​មិន​ដក​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ យើង​នឹង​នឹក​ស្ដាយ ដោយ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា។ កុំ​ខ្លាច​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដូច​អ្នក​រាល់​គ្នា​កំពុង​តែ​ខ្លាច​នេះ​ធ្វើ​អ្វី កុំ​ខ្លាច​ឲ្យ​សោះ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ហើយ​ស្ដេច​នោះ​ក៏​អាណិត​មេត្តា​អ្នក​រាល់​គ្នា ព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​វិញ។

ចែក​រំលែក
អាន យេរេមា 42

យេរេមា 42:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​ឯង​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ នោះ​អញ​នឹង​សង់​ឯង​ឡើង​ឥត​រំលំ​ចុះ​ឡើយ ក៏​នឹង​ដាំ​ឯង​រាល់​គ្នា​ឥត​រំលើង​វិញ​ដែរ ដ្បិត​អញ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​ធ្វើ​ដល់​ឯង​រាល់​គ្នា​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​ឯង​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ អញ​នឹង​ប្រោស​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បាន​អាណិត​ឯង ហើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ឯង​រៀង​ខ្លួន​វិញ

ចែក​រំលែក
អាន យេរេមា 42