អេសាយ 8:11-13

អេសាយ 8:11-13 គខប

ពេល​ព្រះ‌អម្ចាស់​សណ្ឋិត​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​ហាម​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​មាគ៌ា​របស់​ប្រជា‌ជាតិ​នេះ​ទេ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ អ្វីៗ​ដែល​ប្រជា‌ជាតិ​នេះ​ហៅ​ថា​ការ​បះ‌បោរ មិន​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បះ‌បោរ​ឡើយ កុំ​ភ័យ​ខ្លាច​អ្វីៗ​ដែល​ពួក​គេ​ភ័យ​ខ្លាច គឺ​កុំ​ញ‌ញើត​ឲ្យ​សោះ»។ អ្នក​រាល់​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏វិសុទ្ធ អ្នក​រាល់​គ្នា​ត្រូវ​ស្ញែង​ខ្លាច និង​កោត​ញ‌ញើត តែ​ព្រះអង្គ​ប៉ុណ្ណោះ។