អេសាយ 8:11-13
អេសាយ 8:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯព្រះយេហូវ៉ាមានព្រះបន្ទូលមក ដោយព្រះហស្តសង្កត់លើខ្ញុំជាខ្លាំង ព្រះអង្គដាស់តឿនខ្ញុំមិនឲ្យដើរតាមផ្លូវរបស់ជនជាតិនេះ ដោយថា៖ «កុំឲ្យអ្នកថា មានការក្បត់ ក្នុងគ្រប់ទាំងការដែលជនជាតិនេះថា មានការក្បត់នោះឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះការដែលគេភ័យខ្លាចដែរ កុំឲ្យតក់ស្លុតឲ្យសោះ»។ ត្រូវឲ្យរាប់ព្រះយេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធ ព្រមទាំងយកព្រះអង្គជាទីភ័យខ្លាច ហើយតក់ស្លុត។
អេសាយ 8:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះអម្ចាស់សណ្ឋិតនៅជាមួយខ្ញុំ ព្រះអង្គហាមខ្ញុំមិនឲ្យដើរតាមមាគ៌ារបស់ប្រជាជាតិនេះទេ គឺព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ អ្វីៗដែលប្រជាជាតិនេះហៅថាការបះបោរ មិនត្រូវចាត់ទុកថាជាការបះបោរឡើយ កុំភ័យខ្លាចអ្វីៗដែលពួកគេភ័យខ្លាច គឺកុំញញើតឲ្យសោះ»។ អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថា មានតែព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ ដែលជាព្រះដ៏វិសុទ្ធ អ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើត តែព្រះអង្គប៉ុណ្ណោះ។
អេសាយ 8:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯព្រះយេហូវ៉ាទ្រង់មានបន្ទូលមក ដោយព្រះហស្តសង្កត់លើខ្ញុំជាខ្លាំង ទ្រង់ដាស់តឿនខ្ញុំមិនឲ្យដើរតាមផ្លូវរបស់ជនជាតិនេះ ដោយថា កុំឲ្យឯងថា មានការក្បត់ ក្នុងគ្រប់ទាំងការដែលជនជាតិនេះថា មានការក្បត់នោះឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះការដែលគេភ័យខ្លាចដែរ កុំឲ្យតក់ស្លុតឲ្យសោះ ត្រូវឲ្យរាប់ព្រះយេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធ ព្រមទាំងយកទ្រង់ជាទីភ័យខ្លាច ហើយតក់ស្លុតវិញ