អេសាយ 53:5-8

អេសាយ 53:5-8 គខប

ប៉ុន្តែ លោក​ត្រូវ​គេ​ចាក់​ទម្លុះ ព្រោះ​តែ​ការ​បះ‌បោរ​របស់​យើង លោក​ត្រូវ​គេ​ជាន់​ឈ្លី ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​យើង លោក​បាន​រង​ទារុណ‌កម្ម ដើម្បី​ឲ្យ​យើង​ទទួល​សេចក្ដី​សុខ‌សាន្ត ហើយ​ដោយ‌សារ​ស្នាម​របួស​របស់​លោក យើង​ក៏​បាន​ជា​សះ‌ស្បើយ។ កាល​ពី​មុន យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេង ដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូង ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់ តែ​ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។ លោក​ត្រូវ​គេ​ធ្វើ​ទារុណ‌កម្ម លោក​បន្ទាប​ខ្លួន មិន​ហើប​មាត់​ទាល់​តែ​សោះ ដូច​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​ទី​ពិឃាត ឬ​ដូច​ចៀម​ឈរ​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោម លោក​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។ គេ​ចាប់​លោក​ទាំង​បង្ខំ​យក​ទៅ​កាត់​ទោស ហើយ​នាំ​ទៅ​សម្លាប់ គ្មាន​នរណា​រវី‌រវល់​យក​ចិត្ត​ទុក​ដាក់ នឹង​ពូជ‌ពង្ស​របស់​លោក​ឡើយ។ គេ​បាន​ដក​លោក​ចេញ​ពី​ចំណោម​មនុស្ស ដែល​រស់​នៅ​លើ​ផែនដី​នេះ លោក​ត្រូវ​គេ​វាយ​រហូត​ដល់​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​បាប​នៃ​ប្រជា‌ជន​របស់​លោក។