អេសាយ 53
53
1 #
យហ. ១២.៣៨; រ៉ូម. ១០.១៦ ប្រជាជនតបថា តើនរណាជឿ
សេចក្ដីដែលគេប្រាប់យើង?
តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី
ចំពោះនរណា?#៥៣.១ សូមប្រៀបធៀបជាមួយ យហ. ១២.៣៨; រ៉ូម ១០.១៦។
2នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
អ្នកបម្រើប្រៀបបាននឹងពន្លកមួយ
ដែលលូតលាស់មិនសូវល្អ
ដូចដំណាំដែលដុះចេញពីដីហួតហែង។
លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរ
គួរឲ្យចាប់អារម្មណ៍ឡើយ
ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យ
ទាក់ទាញចិត្តយើងដែរ។
3លោកជាមនុស្សដែលត្រូវគេមើលងាយ
គ្មាននរណារាប់រក។
លោកជាមនុស្សស្គាល់តែការឈឺចាប់
ធ្លាប់តែរងទុក្ខវេទនា
លោកដូចមនុស្សដែលគេខ្ពើម
គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។
យើងបានមើលងាយលោក
ហើយមិនរាប់រកលោកឡើយ។
4 #
មថ. ៨.១៧
តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង
លោកទទួលយកការឈឺចាប់របស់យើង
មកដាក់លើខ្លួនលោក។#៥៣.៤ សូមអាន មថ. ៨.១៧។
រីឯយើងវិញ យើងស្មានថា
ព្រះជាម្ចាស់បានដាក់ទោសលោក
ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។
5 #
១ពត្រ. ២.២៤
ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ
ព្រោះតែការបះបោររបស់យើង
លោកត្រូវគេជាន់ឈ្លី
ព្រោះតែអំពើទុច្ចរិតរបស់យើង
លោកបានរងទារុណកម្ម
ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត
ហើយដោយសារស្នាមរបួសរបស់លោក
យើងក៏បានជាសះស្បើយ។
6 #
១ពត្រ. ២.២៥
កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង
ដូចចៀមដែលបែកចេញពីហ្វូង
ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់
តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់
យើងទាំងអស់គ្នាទៅលើលោក។#៥៣.៦ ខ ៥-៦ មានដកស្រង់នៅ ១ពត្រ. ២.២៤-២៥។
7 #
វវ. ៥.៦
#
កក. ៨.៣២-៣៣
លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន
មិនហើបមាត់ទាល់តែសោះ
ដូចកូនចៀមដែលគេដឹកទៅទីពិឃាត
ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម
លោកមិនបានហើបមាត់ទាល់តែសោះ។
8គេចាប់លោកទាំងបង្ខំយកទៅកាត់ទោស
ហើយនាំទៅសម្លាប់
គ្មាននរណារវីរវល់យកចិត្តទុកដាក់
នឹងពូជពង្សរបស់លោកឡើយ។#៥៣.៨ យើងអាចបកប្រែថា «វាសនារបស់លោក» ឬ«មនុស្សនៅជំនាន់លោក»។
គេបានដកលោកចេញពីចំណោមមនុស្ស
ដែលរស់នៅលើផែនដីនេះ
លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត
ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។#៥៣.៨ ខ ៧-៨ មានដកស្រង់នៅ កក. ៨.៣២-៣៣។
9 #
១ពត្រ. ២.២២
ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ
ឬនិយាយបោកបញ្ឆោតនរណាក្ដី
ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល
និងក្នុងផ្នូររបស់អ្នកមាន។
10 ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ
របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។
ដោយលោកបានបូជាជីវិត
ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ
ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស
ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក
ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ
របស់ព្រះអង្គតាមរយៈលោក។
11“ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក
ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ
មនុស្សជាច្រើននឹងទទួលស្គាល់
ចំណេះដឹងរបស់លោក។
អ្នកបម្រើរបស់យើងសុចរិត
លោកក៏ប្រោសមហាជនឲ្យបានសុចរិត#៥៣.១១ សូមប្រៀបធៀបជាមួយ រ៉ូម ៣.២១-២៤។
ដោយទទួលយកកំហុសរបស់ពួកគេ។
12 #
មក. ១៥.២៨; លក. ២២.៣៧ ហេតុនេះហើយបានជាយើងប្រគល់
ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន
លោកនឹងចែកជយភណ្ឌរួមជាមួយ
ពួកកាន់អំណាច
ព្រោះលោកបានលះបង់អ្វីៗទាំងអស់
រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ
គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ#៥៣.១២ ខនេះមានដកស្រង់នៅ មក. ១៥.២៨; លក. ២២.៣៧។
ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់
មកដាក់លើខ្លួនលោក
ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។
ទើបបានជ្រើសរើសហើយ៖
អេសាយ 53: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.