ហូសេ 12:2-6

ហូសេ 12:2-6 គខប

អ្វីៗ​ដែល​អេប្រាអ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការ គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។ រៀង​រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក​ប្រាស់ និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។ អេប្រាអ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី ហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយ ស្រុក​អេស៊ីប។ ព្រះ‌អម្ចាស់​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរ ព្រះអង្គ​នឹង​ដាក់​ទោស​កូន​ចៅ​លោក​យ៉ាកុប ព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេ ព្រះអង្គ​តប​ស្នង​ទៅ​ពួក​គេ​វិញ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ លោក​យ៉ាកុប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួន លុះ​ដល់​ពេល​ធំ​ពេញ​វ័យ គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់។ គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ទេវតា គាត់​បាន​ឈ្នះ​ទេវតា​នោះ រួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។ គាត់​បាន​ជួប​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែល គឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះអង្គ មាន​ព្រះ‌បន្ទូល​មក​កាន់​គាត់។ ព្រះអង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល ព្រះ‌នាម​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់។