ហូសេ 12
12
ទោសរបស់កូនចៅលោកយ៉ាកុប
1«អេប្រាអ៊ីមចេះតែនាំគ្នាបោក
បញ្ឆោតយើង
កូនចៅអ៊ីស្រាអែលចេះតែបោកប្រាស់យើង»
តែយូដាស្ថិតនៅជាប់នឹងព្រះជាម្ចាស់នៅឡើយ
គេស្មោះត្រង់នឹងព្រះដ៏វិសុទ្ធ។
2អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការ
គឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។
រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់
និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។
អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរី
ហើយយកប្រេងទៅចងមិត្តភាពជាមួយ
ស្រុកអេស៊ីប។
3 #
លប. ២៥.២៦
#
លប. ៣២.២៤-២៦
ព្រះអម្ចាស់ក៏មានសំណុំរឿងជាមួយយូដាដែរ
ព្រះអង្គនឹងដាក់ទោសកូនចៅលោកយ៉ាកុប
ព្រោះតែមារយាទអាក្រក់របស់ពួកគេ
ព្រះអង្គតបស្នងទៅពួកគេវិញ
តាមអំពើដែលខ្លួនប្រព្រឹត្ត។
4 #
លប. ២៨.១០-២២
ពេលនៅក្នុងផ្ទៃម្ដាយ
លោកយ៉ាកុបបានតោងកែងជើងបងរបស់ខ្លួន
លុះដល់ពេលធំពេញវ័យ
គាត់បានបោកចំបាប់ជាមួយព្រះជាម្ចាស់។
5គាត់បានបោកចំបាប់ជាមួយទេវតា
គាត់បានឈ្នះទេវតានោះ
រួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។
គាត់បានជួបព្រះជាម្ចាស់នៅបេតអែល
គឺនៅទីនោះហើយដែលព្រះអង្គ
មានព្រះបន្ទូលមកកាន់គាត់#១២.៥ «ព្រះអង្គមានព្រះបន្ទូលមកកាន់គាត់» ជាឃ្លាក្នុងគម្ពីរភាសាក្រិក។ ឃ្លាហេប្រឺមានសរសេរថា «ព្រះអង្គមានព្រះបន្ទូលមកកាន់ពួកយើង»។។
6ព្រះអង្គជាព្រះនៃពិភពទាំងមូល
ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
7ចំពោះអ្នកវិញ ចូរវិលមករកព្រះរបស់អ្នក
ចូរកាន់ចិត្តសុចរិត និងយុត្តិធម៌
ចូរសង្ឃឹមទុកចិត្តលើព្រះអង្គរហូតតទៅ។
8ប្រជាជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃ
ដូចកាណាន#១២.៨ ឈ្មោះ «កាណាន» នេះ មានន័យថា «អ្នកជំនួញ»។ដែរ
គេចូលចិត្តកេងប្រវ័ញ្ចអ្នកផ្សេង។
9 #
លវ. ២៣.៤២-៤៣
អេប្រាអ៊ីមពោលថា:
“ខ្ញុំរកស៊ីមានបាន ខ្ញុំមានធនធាន
ដោយសារកម្លាំងញើសរបស់ខ្ញុំទាំងស្រុង
គឺខ្ញុំគ្មានធ្វើអ្វីខុសឡើយ”។
10«ប៉ុន្តែ យើងជាព្រះអម្ចាស់
យើងជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីបមក។
យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទម
សាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់#១២.១០ បុណ្យដ៏សំខាន់ ចង់សំដៅលើបុណ្យបារាំ។។
11យើងនឹងនិយាយទៅកាន់ពួកព្យាការី
យើងនឹងសម្តែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើន
ហើយយើងក៏នឹងចោទជាប្រស្នា
តាមរយៈពួកព្យាការីដែរ»។
12 #
លប. ២៩.១-២០
អ្នកស្រុកកាឡាដសុទ្ធតែជាជនទុច្ចរិត
ដូច្នេះ ហើយបានជាពួកគេវិនាសសូន្យ។
ពួកគេចេះតែយកគោមកធ្វើយញ្ញបូជា
នៅគីលកាល
ហេតុនេះ អាសនៈរបស់ពួកគេនឹងក្លាយទៅជា
គំនរឥដ្ឋនៅរាត់រាយតាមចម្ការដែលគេភ្ជួរ។
13 #
នក. ១២.៥០-៥១
លោកយ៉ាកុបភៀសខ្លួនទៅនៅស្រុកអើរ៉ាម
លោកអ៊ីស្រាអែលបម្រើគេ
ព្រោះចង់បានប្រពន្ធ
គាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។
14 ព្រះអម្ចាស់បានប្រើព្យាការីមួយរូបឲ្យនាំ
ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប
ហើយព្រះអង្គប្រើព្យាការីឲ្យមើលថែទាំ
ប្រជារាស្ត្ររបស់ព្រះអង្គ។
15អេប្រាអ៊ីមបានធ្វើឲ្យព្រះអម្ចាស់
ខកព្រះហឫទ័យយ៉ាងខ្លាំង
ព្រះអម្ចាស់របស់គេនឹងដាក់ទោសគេ
ព្រោះគេបានបង្ហូរឈាម។
ព្រះអង្គដាក់ទោសគេ
ព្រោះគេព្រហើនដាក់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ហូសេ 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.