ហូសេ 12:2-6

ហូសេ 12:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ក្ដី​ក្ដាំ​នឹង​យូដា ក៏​នឹង​ដាក់​ទោស​យ៉ាកុប​តាម​អំពើ​របស់​គេ ព្រម​ទាំង​សង​គេ​តាម​កិរិយា​របស់​គេ​ផង។ កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ យ៉ាកុប​បាន​ចាប់​កែង​ជើង​របស់​បង លុះ​មាន​វ័យ​ពេញ​កម្លាំង​ហើយ យ៉ា​កុប​បាន​បោក​ចំបាប់​ជាមួយ​ព្រះ។ លោក​បាន​បោក​ចំបាប់​ជាមួយ​ទេវតា ហើយ​ក៏​បាន​ឈ្នះ លោក​បាន​យំ ហើយ​អង្វរ​សុំ​ការ​ប្រណី​សន្ដោស លោក​បាន​ជួប​ព្រះ‌អង្គ​នៅ​បេត-អែល នៅ​ទី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ​យេហូវ៉ា ជា​នាម​ដ៏​ជា​ទី​រំឭក​របស់​ព្រះ​អង្គ! ដូច្នេះ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នក​វិញ​ចុះ ចូរ​កាន់ចិត្ត​សប្បុ‌រស និង​យុត្តិ‌ធម៌ ហើយ​រង់​ចាំ​ព្រះ​របស់​អ្នក​ជា‌និច្ច​ផង។

ចែក​រំលែក
អាន ហូសេ 12

ហូសេ 12:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្វីៗ​ដែល​អេប្រាអ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការ គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។ រៀង​រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក​ប្រាស់ និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។ អេប្រាអ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី ហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយ ស្រុក​អេស៊ីប។ ព្រះ‌អម្ចាស់​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរ ព្រះអង្គ​នឹង​ដាក់​ទោស​កូន​ចៅ​លោក​យ៉ាកុប ព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេ ព្រះអង្គ​តប​ស្នង​ទៅ​ពួក​គេ​វិញ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ លោក​យ៉ាកុប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួន លុះ​ដល់​ពេល​ធំ​ពេញ​វ័យ គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់។ គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ទេវតា គាត់​បាន​ឈ្នះ​ទេវតា​នោះ រួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។ គាត់​បាន​ជួប​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែល គឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះអង្គ មាន​ព្រះ‌បន្ទូល​មក​កាន់​គាត់។ ព្រះអង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល ព្រះ‌នាម​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន ហូសេ 12

ហូសេ 12:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អេប្រា‌អិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់​ទទេ ក៏​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត គេ​ចំរើន​សេចក្ដី​ភូត‌ភរនឹង​ការ​ខូច​បង់​ជានិច្ច គេ​តាំង​សញ្ញា​នឹង​ស្រុក​អាសស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​យូដា​ដែរ ក៏​នឹង​ធ្វើ​ទោស​ដល់​យ៉ាកុប​តាម​អំពើ​ប្រព្រឹត្ត​របស់​គេ ព្រម​ទាំង​សង​គេ​តាម​កិរិយា​របស់​គេ​ផង កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ នោះ​យ៉ាកុប​បាន​ចាប់​កែង‌ជើង​របស់​បង លុះ​កាល​មាន​វ័យ​ពេញ​កំឡាំង​ហើយ នោះ​ក៏​មាន​អំណាច​នៅ​ចំពោះ​ព្រះ​ដែរ អើ ក៏​មាន​អំណាច​លើ​ទេវតា ហើយ​លោក​បាន​ឈ្នះ​ផង​លោក​បាន​យំ ហើយ​អង្វរ​ដល់​ទ្រង់ ក៏​ប្រទះ​ឃើញ​នៅ​ត្រង់​បេត-អែល នៅ​ទី​នោះទ្រង់​ក៏​មាន​បន្ទូល​មក​យើង​រាល់​គ្នា គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ «យេហូវ៉ា»នេះ ជា​នាម​ដ៏​ជា​ទី​រំឭក​ពី​ទ្រង់

ចែក​រំលែក
អាន ហូសេ 12