ម៉ាកុស 13
13
ប្រាប់ជាមុនអំពីការបំផ្លាញព្រះវិហារ
1នៅពេលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារ ម្នាក់ក្នុងពួកសិស្សទូលព្រះអង្គថា៖ “លោកគ្រូ មើល៍! ថ្មទាំងនេះអស្ចារ្យម្ល៉េះ អគារទាំងនេះអស្ចារ្យម្ល៉េះ!”។ 2ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“តើអ្នកឃើញអគារធំៗទាំងនេះឬទេ? នៅទីនេះគ្មានថ្មណាមួយដែលសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។
ទីសម្គាល់នៃគ្រាចុងក្រោយ
3ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ។ ពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ 4“សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វី នៅពេលការទាំងអស់នេះរៀបនឹងសម្រេច?”។
5ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេថា៖“ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាបោកបញ្ឆោតអ្នករាល់គ្នា។ 6មានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ’ ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។ 7កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម កុំភ័យស្លន់ស្លោឡើយ។ ការទាំងនេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។ 8ពេលនោះ ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត ហើយនៅកន្លែងផ្សេងៗនឹងមានរញ្ជួយផែនដី និងទុរ្ភិក្ស#13:8 និងទុរ្ភិក្ស―ឯកសារបុរាណខ្លះថា “ព្រមទាំងមានទុរ្ភិក្ស និងចលាចលផង”។។ ទាំងអស់នេះជាការចាប់ផ្ដើមនៃការឈឺពោះឆ្លងទន្លេ។
ប្រាប់ជាមុនអំពីការបៀតបៀន
9 “ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន។ គេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សា ហើយអ្នករាល់គ្នានឹងត្រូវគេវាយក្នុងសាលាប្រជុំ។ ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវឈរនៅមុខបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ។ 10ប៉ុន្តែដំណឹងល្អត្រូវតែបានប្រកាសដល់ប្រជាជាតិទាំងអស់ជាមុនសិន។ 11កាលណាគេនាំអ្នករាល់គ្នាទៅប្រគល់ឲ្យពួកគេ កុំបារម្ភជាមុន#13:11 ឯកសារបុរាណខ្លះបន្ថែម “ឬរិះគិត”។អំពីអ្វីដែលត្រូវនិយាយឡើយ។ អ្វីក៏ដោយដែលប្រទានមកអ្នករាល់គ្នានៅពេលនោះ ចូរនិយាយសេចក្ដីនោះចុះ ដ្បិតមិនមែនជាអ្នករាល់គ្នាទេដែលនិយាយ គឺជាព្រះវិញ្ញាណដ៏វិសុទ្ធវិញ។ 12បងប្អូននឹងប្រគល់បងប្អូនឲ្យទៅស្លាប់ ឪពុកនឹងប្រគល់កូនឲ្យទៅស្លាប់ រីឯកូនៗនឹងក្រោកឡើងប្រឆាំងនឹងឪពុកម្ដាយ ហើយធ្វើឲ្យពួកគាត់ត្រូវគេសម្លាប់។ 13អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
គ្រានៃមហាទុក្ខវេទនា
14 “កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម # 13:14 តួគួរឲ្យស្អប់ខ្ពើម―ឬ “វត្ថុគួរឲ្យស្អប់ខ្ពើម”។ នៃភាពហិនវិនាស # 13:14 ឯកសារបុរាណខ្លះបន្ថែម “ដែលព្យាការីដានីយ៉ែលបាននិយាយ”។ ’ # 13:14 《ដានីយ៉ែល》 9:27; 11:31; 12:11។ ឈរនៅកន្លែងដែលមិនគួរឈរ——ចូរឲ្យអ្នកអានយល់ចុះ——ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ។ 15កុំឲ្យអ្នកដែលនៅលើដំបូលផ្ទះចុះមក#13:15 ឯកសារបុរាណខ្លះបន្ថែម “ក្នុងផ្ទះ”។ឬចូលទៅយកអ្វីពីផ្ទះរបស់ខ្លួនឡើយ 16រីឯអ្នកដែលនៅស្រែចម្ការក៏កុំឲ្យត្រឡប់មកវិញ យកសម្លៀកបំពាក់របស់ខ្លួនដែរ។ 17នៅគ្រានោះ វេទនាហើយ! ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូន។ 18ចូរអ្នករាល់គ្នាអធិស្ឋាន ដើម្បីកុំឲ្យការនេះ#13:18 ការនេះ―ឯកសារបុរាណខ្លះថា “ការរត់គេចរបស់អ្នករាល់គ្នា”។កើតឡើងនៅរដូវរងាឡើយ 19ដ្បិតនៅគ្រានោះនឹងមានទុក្ខវេទនា ដែលតាំងពីដើមដំបូងដែលព្រះបាននិម្មិតបង្កើតពិភពលោក រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់កើតឡើងបែបនេះទេ ហើយក៏មិនកើតឡើងទៀតដែរ។ 20ប្រសិនបើព្រះអម្ចាស់មិនបន្ថយថ្ងៃទាំងនោះទេ គ្មានមនុស្សណាម្នាក់#13:20 មនុស្ស―ន័យត្រង់គឺ “សាច់”។បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំងដែលព្រះអង្គបានជ្រើសរើស ព្រះអង្គបានបន្ថយថ្ងៃទាំងនោះហើយ។
21 “ពេលនោះ ប្រសិនបើមានអ្នកណាប្រាប់អ្នករាល់គ្នាថា: ‘មើល៍! ព្រះគ្រីស្ទនៅទីនេះ’ ឬថា: ‘មើល៍! ព្រះអង្គនៅទីនោះ’ កុំជឿឡើយ។ 22ដ្បិតព្រះគ្រីស្ទក្លែងក្លាយ និងព្យាការីក្លែងក្លាយនឹងក្រោកឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យ ដើម្បីនាំអ្នកដែលត្រូវបានជ្រើសតាំងឲ្យវង្វេង ប្រសិនបើអាច។ 23ដូច្នេះ ចូរប្រុងប្រយ័ត្ន! ខ្ញុំប្រាប់អ្នករាល់គ្នាទុកមុនសព្វគ្រប់ហើយ។
ការយាងមកវិញរបស់កូនមនុស្ស
24 “នៅគ្រានោះ ក្រោយពីទុក្ខវេទនានោះ
‘ព្រះអាទិត្យនឹងងងឹត
ព្រះចន្ទក៏លែងបញ្ចេញពន្លឺ
25 ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ
ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក’។
26 ពេលនោះ គេនឹងឃើញកូនមនុស្សមកក្នុងពពក ប្រកបដោយព្រះចេស្ដាដ៏មហិមា និងសិរីរុងរឿង។ 27លោកនឹងចាត់បណ្ដាទូតសួគ៌ឲ្យទៅប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីចុងបំផុតនៃផែនដីដល់ចុងបំផុតនៃផ្ទៃមេឃ។
ពាក្យឧបមាអំពីដើមល្វា
28 “ចូររៀនពាក្យឧបមានេះពីដើមល្វាចុះ: កាលណាមែករបស់វាត្រឡប់ជាទន់ ហើយលាស់ស្លឹក អ្នករាល់គ្នាដឹងថាជិតដល់រដូវក្ដៅហើយ។ 29អ្នករាល់គ្នាក៏ដូច្នេះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង ចូរដឹងថាកូនមនុស្ស#13:29 កូនមនុស្ស―ន័យត្រង់គឺ “គាត់” ឬ “វា”; សំដៅទៅលើ “កូនមនុស្ស” ឬ “គ្រានោះ”។នៅជិតហើយ គឺនៅមាត់ទ្វារ។ 30ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ជំនាន់នេះមិនផុតទៅឡើយ ទាល់តែការទាំងអស់នេះបានកើតឡើង។ 31ផ្ទៃមេឃ និងផែនដីនឹងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនផុតទៅសោះឡើយ។
គ្មានអ្នកណាដឹងអំពីថ្ងៃ ឬម៉ោងឡើយ
32 “ចំពោះថ្ងៃ ឬម៉ោងនោះ គ្មានអ្នកណាដឹងឡើយ សូម្បីតែបណ្ដាទូតសួគ៌នៅស្ថានសួគ៌ ឬព្រះបុត្រាក៏មិនជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។ 33ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ន ប្រុងស្មារតី#13:33 ឯកសារបុរាណខ្លះបន្ថែម “ហើយអធិស្ឋាន”។ដ្បិតអ្នករាល់គ្នាមិនដឹងថាពេលកំណត់ជាពេលណាទេ 34គឺដូចជាអ្នកដំណើរម្នាក់ចាកចេញពីផ្ទះ ហើយប្រគល់សិទ្ធិអំណាច និងការងារដល់ពួកបាវបម្រើរបស់គាត់រៀងៗខ្លួន ព្រមទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតីផង។ 35ដូច្នេះ ចូរប្រុងស្មារតីចុះ ដ្បិតអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណាទេ គឺមិនដឹងថាពេលល្ងាច ឬពេលកណ្ដាលអធ្រាត្រ ឬពេលមាន់រងាវ ឬពេលព្រឹកព្រលឹមឡើយ 36ក្រែងលោស្រាប់តែគាត់មកវិញ ឃើញអ្នករាល់គ្នាកំពុងដេកលក់។ 37អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំក៏ប្រាប់មនុស្សទាំងអស់ដែរថា: ចូរប្រុងស្មារតីចុះ!”៕
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 13: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative