ម៉ាកុស 1
1
អ្នកនាំសាររបស់ព្រះមែស៊ី
1ការចាប់ផ្ដើម#1:1 ការចាប់ផ្ដើម―ឬ “ការដើមដំបូង”។នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះ។
2ដូចដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការីអេសាយ#1:2 ឯកសារបុរាណខ្លះគ្មាន “អេសាយ”។ថា:
“មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅខាងមុខអ្នក
ដែលនឹងរៀបចំផ្លូវរបស់អ្នក # 1:2 ឯកសារបុរាណខ្លះបន្ថែម “នៅខាងមុខអ្នក”។ ។
3 មានសំឡេងមួយស្រែកនៅទីរហោស្ថានថា:
‘ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់
ចូរតម្រង់ផ្លូវលំរបស់ព្រះអង្គ # 1:3 ចូរតម្រង់ផ្លូវលំរបស់ព្រះអង្គ―ឬ “ចូរធ្វើផ្លូវលំរបស់ព្រះអង្គឲ្យស្មើ”។ !’ # 1:2-3 《អេសាយ》 40:3; 《ម៉ាឡាគី》 3:1។ ”
4ដូច្នេះ យ៉ូហានបានមកធ្វើពិធីជ្រមុជទឹកនៅទីរហោស្ថាន និងប្រកាសអំពីពិធីជ្រមុជទឹកនៃការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាប។ 5មនុស្សពីស្រុកយូឌាទាំងមូល និងអ្នកយេរូសាឡិមទាំងអស់ចេញទៅរកគាត់ ហើយទទួលពិធីជ្រមុជទឹកពីគាត់ក្នុងទន្លេយ័រដាន់ ទាំងសារភាពបាបរបស់ខ្លួន។ 6យ៉ូហានស្លៀកសម្លៀកបំពាក់#1:6 សម្លៀកបំពាក់―ជាពាក្យជំនួយ។រោមអូដ្ឋ និងពាក់ខ្សែក្រវាត់ស្បែកនៅចង្កេះ ហើយហូបកណ្ដូប និងទឹកឃ្មុំព្រៃ។ 7គាត់ប្រកាសថា៖ “មានម្នាក់ដែលធំជាងខ្ញុំនឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងឱនស្រាយខ្សែស្បែកជើងរបស់លោកផង។ 8ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក#1:8 ដោយទឹក―ឬ “ក្នុងទឹក”។ រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ”។
ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក
9នៅគ្រានោះ ព្រះយេស៊ូវយាងមកពីណាសារ៉ែតក្នុងកាលីឡេ ហើយទទួលពិធីជ្រមុជទឹកពីយ៉ូហានក្នុងទន្លេយ័រដាន់។ 10នៅពេលយាងឡើងពីទឹក ស្រាប់តែព្រះអង្គទតឃើញផ្ទៃមេឃកំពុងរហែក ហើយព្រះវិញ្ញាណយាងចុះមកលើព្រះអង្គ ដូចជាសត្វព្រាប 11រួចមានសំឡេងមួយមកពីលើមេឃថា៖
“អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់យើង
យើងពេញចិត្តនឹងអ្នក”។
ព្រះយេស៊ូវត្រូវបានល្បួង
12រំពេចនោះ ព្រះវិញ្ញាណក៏ជំរុញព្រះយេស៊ូវឲ្យចេញទៅទីរហោស្ថាន។ 13ព្រះអង្គគង់នៅទីរហោស្ថានសែសិបថ្ងៃ ទាំងត្រូវសាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានបណ្ដាទូតសួគ៌បម្រើព្រះអង្គ។
ព័ន្ធកិច្ចនៅកាលីឡេ
14ក្រោយពីយ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងមកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះ#1:14 របស់ព្រះ―ឯកសារបុរាណខ្លះថា “របស់អាណាចក្រនៃព្រះ”។ 15ដោយមានបន្ទូលថា៖“ពេលវេលាបានគ្រប់កំណត់ ហើយអាណាចក្ររបស់ព្រះមកជិតបង្កើយហើយ។ ចូរកែប្រែចិត្ត ជឿដំណឹងល្អចុះ!”។
សិស្សដំបូង
16នៅពេលកំពុងយាងតាមមាត់បឹង#1:16 បឹង―ន័យត្រង់គឺ “សមុទ្រ”។កាលីឡេ ព្រះយេស៊ូវទតឃើញស៊ីម៉ូន និងអនទ្រេប្អូនប្រុស#1:16 ប្អូនប្រុស―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់ស៊ីម៉ូន កំពុងបង់សំណាញ់ក្នុងបឹង ដ្បិតពួកគេជាអ្នកនេសាទ។
17ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“មកតាមខ្ញុំ! ខ្ញុំនឹងធ្វើឲ្យពួកអ្នកទៅជាអ្នកនេសាទមនុស្ស”។ 18ពួកគេក៏ទុកសំណាញ់ចោល ហើយទៅតាមព្រះអង្គភ្លាម។ 19ព្រះអង្គយាងទៅមុខបន្តិចទៀត ក៏ទតឃើញយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់។ ពួកគេកំពុងជួសអួននៅក្នុងទូក។ 20ភ្លាមនោះ ព្រះអង្គទ្រង់ហៅអ្នកទាំងពីរ។ ពួកគេក៏ចាកចោលសេបេដេឪពុករបស់ពួកគេ នៅក្នុងទូកជាមួយពួកឈ្នួល ហើយទៅតាមព្រះអង្គ។
ដេញវិញ្ញាណអសោច
21ព្រះយេស៊ូវ និងពួកសិស្សបានចូលទៅកាពើណិម។ ដល់ថ្ងៃសប្ប័ទភ្លាម ព្រះអង្គក៏យាងចូលទៅបង្រៀនក្នុងសាលាប្រជុំ។ 22គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះអង្គទ្រង់បង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាច គឺមិនដូចពួកគ្រូវិន័យទេ។
23រំពេចនោះ ក្នុងសាលាប្រជុំរបស់ពួកគេ មានបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ស្រែកឡើង 24ថា៖ “#1:24 ឯកសារបុរាណខ្លះបន្ថែម “កុំមករំខានយើងខ្ញុំ!”។ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
25ព្រះយេស៊ូវទ្រង់ស្ដីឲ្យវិញ្ញាណអសោចថា៖“ស្ងៀម! ចេញពីអ្នកនេះទៅ!”។ 26វិញ្ញាណអសោចក៏ចេញពីបុរសនោះ ទាំងធ្វើឲ្យគាត់ប្រកាច់ប្រកិន ហើយស្រែកដោយសំឡេងយ៉ាងខ្លាំង។
27មនុស្សទាំងអស់ក៏ស្ងើច ដូច្នេះពួកគេសួរគ្នាថា៖ “តើនេះជាអ្វី? ជាសេចក្ដីបង្រៀនថ្មីប្រកបដោយសិទ្ធិអំណាច! លោកបញ្ជាពួកវិញ្ញាណអសោច ហើយពួកវាក៏ស្ដាប់បង្គាប់លោក!#1:27 ជាសេចក្ដីបង្រៀនថ្មីប្រកបដោយសិទ្ធិអំណាច! លោកបញ្ជាពួកវិញ្ញាណអសោច ហើយពួកវាក៏ស្ដាប់បង្គាប់លោក!―ឯកសារបុរាណខ្លះថា “តើសេចក្ដីបង្រៀនថ្មីនេះជាអ្វី បានជាលោកបញ្ជាពួកវិញ្ញាណអសោចដោយសិទ្ធិអំណាច ហើយពួកវាក៏ស្ដាប់បង្គាប់លោក?”។”។ 28ភ្លាមនោះ ដំណឹងអំពីព្រះអង្គក៏សាយចេញទៅគ្រប់ទីកន្លែងនៅតំបន់ទាំងអស់ជុំវិញកាលីឡេ។
ការប្រោសឲ្យជានៅកាពើណិម
29នៅពេលចេញពីសាលាប្រជុំភ្លាម ព្រះយេស៊ូវក៏យាងចូលក្នុងផ្ទះរបស់ស៊ីម៉ូន និងអនទ្រេ ជាមួយយ៉ាកុប និងយ៉ូហាន។ 30រីឯម្ដាយក្មេករបស់ស៊ីម៉ូនកំពុងដេកគ្រុន គេក៏ទូលព្រះអង្គភ្លាមអំពីគាត់។ 31ព្រះអង្គយាងចូលទៅជិតចាប់ដៃលើកគាត់ឡើង នោះគ្រុនក៏ចាកចេញពីគាត់#1:31 ឯកសារបុរាណខ្លះបន្ថែម “ភ្លាម”។ ហើយគាត់ចាប់ផ្ដើមបម្រើពួកគេ។
32លុះដល់ពេលល្ងាច បន្ទាប់ពីថ្ងៃលិច គេនាំអស់អ្នកដែលមានជំងឺ និងអស់អ្នកដែលមានអារក្សចូល មករកព្រះអង្គ។ 33អ្នកក្រុងទាំងមូលបានផ្ដុំគ្នានៅមាត់ទ្វារ។ 34ព្រះអង្គក៏ប្រោសមនុស្សជាច្រើនដែលឈឺដោយរោគាផ្សេងៗឲ្យជា ព្រមទាំងដេញអារក្សជាច្រើនឲ្យចេញផង។ ព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយឡើយ ពីព្រោះពួកវាស្គាល់ព្រះអង្គហើយ។
ប្រកាសដំណឹងល្អនៅកាលីឡេ
35ព្រលឹមឡើង ពេលងងឹតខ្លាំងនៅឡើយ ព្រះយេស៊ូវទ្រង់ក្រោកឡើងចេញទៅកន្លែងស្ងាត់ដាច់ពីគេ ហើយអធិស្ឋាននៅទីនោះ។ 36ស៊ីម៉ូន និងពួកអ្នកដែលនៅជាមួយ ក៏តាមរកព្រះអង្គ 37លុះរកឃើញហើយ ក៏ទូលថា៖ “មនុស្សទាំងអស់កំពុងរកលោក!”។
38ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“យើងនាំគ្នាទៅកន្លែងផ្សេង#1:38 ឯកសារបុរាណខ្លះគ្មាន “កន្លែងផ្សេង”។ក្នុងភូមិជិតៗ ដើម្បីឲ្យខ្ញុំបានប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំបានមកដើម្បីការនេះឯង”។ 39ព្រះអង្គបានយាងទៅ#1:39 ឯកសារបុរាណខ្លះគ្មាន “យាងទៅ”។ប្រកាសដំណឹងល្អតាមសាលាប្រជុំរបស់គេនៅក្នុងកាលីឡេទាំងមូល ព្រមទាំងដេញអារក្សឲ្យចេញផង។
មនុស្សឃ្លង់បានបរិសុទ្ធ
40មានមនុស្សឃ្លង់ម្នាក់មករកព្រះអង្គ ហើយលុតជង្គង់#1:40 ឯកសារបុរាណខ្លះគ្មាន “លុតជង្គង់”។ទូលអង្វរថា៖ “បើសិនលោកសុខចិត្ត លោកអាចប្រោសខ្ញុំឲ្យបរិសុទ្ធបាន”។
41ព្រះយេស៊ូវមានព្រះទ័យអាណិតអាសូរ ក៏លូកព្រះហស្តទៅពាល់គាត់ ហើយមានបន្ទូលថា៖“ខ្ញុំសុខចិត្ត! ចូរឲ្យបានបរិសុទ្ធចុះ”។ 42ភ្លាមនោះ ជំងឺឃ្លង់ក៏ចាកចេញពីបុរសនោះ ហើយគាត់បានបរិសុទ្ធ។ 43ព្រះអង្គទ្រង់ឲ្យគាត់ចេញទៅភ្លាម ទាំងបង្គាប់យ៉ាងតឹងរ៉ឹង 44ថា៖“ត្រូវប្រាកដថា កុំឲ្យប្រាប់អ្វីដល់អ្នកណាឡើយ ផ្ទុយទៅវិញ ចូរទៅបង្ហាញខ្លួនអ្នកដល់បូជាចារ្យ ហើយថ្វាយតង្វាយសម្រាប់ពិធីជម្រះរបស់អ្នកតាមដែលម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់គេ”។ 45ប៉ុន្តែនៅពេលចេញទៅ បុរសនោះចាប់ផ្ដើមប្រកាសយ៉ាងច្រើន និងផ្សាយដំណឹងនេះ។ ដូច្នេះ ព្រះអង្គមិនអាចយាងចូលក្នុងទីក្រុងដោយបើកចំហបានទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅត្រង់កន្លែងស្ងាត់ដាច់ពីគេ ហើយគេក៏មករកព្រះអង្គពីគ្រប់ទិសទី៕
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 1: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative