អេសាយ 15
15
ទំនាយទាស់នឹងម៉ូអាប់
1នេះជាទំនាយស្ដីអំពីម៉ូអាប់:
ដោយព្រោះអើរនៃម៉ូអាប់ត្រូវបានបំផ្លាញក្នុងមួយយប់ ម៉ូអាប់វិនាសហើយ!
ដោយព្រោះគារនៃម៉ូអាប់ត្រូវបានបំផ្លាញក្នុងមួយយប់ ម៉ូអាប់វិនាសហើយ!
2ម៉ូអាប់បានឡើងទៅវិហារ
ឌីបូនបានឡើងទៅទីខ្ពស់ដើម្បីយំសោក#15:2 ម៉ូអាប់បានឡើងទៅវិហារ ឌីបូនបានឡើងទៅទីខ្ពស់ដើម្បីយំសោក―ឬ “ម៉ូអាប់បានឡើងទៅវិហារ គឺឌីបូនជាទីខ្ពស់ ដើម្បីយំសោក”។
ម៉ូអាប់ទ្រហោយំចំពោះនេបូរ និងមេឌីបា;
ក្បាលពួកគេគ្រប់គ្នាទៅជាត្រងោល
អស់ទាំងពុកចង្កាត្រូវបានកោរ។
3នៅតាមផ្លូវ គេក្រវាត់ក្រណាត់ធ្មៃ;
នៅលើដំបូលផ្ទះ និងនៅកន្លែងសាធារណៈ គ្រប់គ្នាទ្រហោយំ ហើយលុតចុះយំសោកផង។
4ហែសបូន និងអេលាលេស្រែកយំ
សំឡេងរបស់ពួកគេបានឮរហូតដល់យ៉ាហាស;
ដោយហេតុនេះ ពួកប្រដាប់អាវុធរបស់ម៉ូអាប់ស្រែកឡើង
ចិត្តរបស់ពួកគេញ័ររន្ធត់នៅក្នុងខ្លួនពួកគេ។
5ចិត្តរបស់ខ្ញុំស្រែកយំចំពោះម៉ូអាប់;
ពួកអ្នករត់រួចរបស់នាងទៅដល់សូអារ និងដល់អេក្លាត-សេលីស៊ីយ៉ា
ពួកគេឡើងចំណោតលូគីតទាំងយំសោក
ពួកគេបញ្ចេញសម្រែកតាមផ្លូវទៅហូរ៉ូណែម ដោយសារតែការអន្តរាយ។
6ទឹកនៃនីមរីមក្លាយជាទីស្ងាត់ជ្រងំ
ស្មៅបានក្រៀមស្វិតទៅ
រុក្ខជាតិបានអស់ទៅ គ្មានអ្វីខៀវខ្ចីឡើយ។
7ដូច្នេះ ទ្រព្យសម្បត្តិដែលពួកគេរកបាន និងទ្រព្យសន្សំរបស់ពួកគេ
នឹងត្រូវគេយកទៅខាងនាយជ្រោះដើមសូល។
8ដ្បិតសម្រែកបានឡោមព័ទ្ធព្រំដែនម៉ូអាប់ហើយ
សម្រែកទ្រហោយំរបស់ពួកគេទៅដល់អេកឡែម
សម្រែកទ្រហោយំរបស់ពួកគេទៅដល់បៀរ-អេលីម!
9រីឯទឹកនៃឌីម៉ូនពេញដោយឈាម
ប៉ុន្តែយើងនឹងនាំមកលើឌីម៉ូនថែមទៀត
គឺនាំតោមកលើពួកអ្នកដែលរួចជីវិតនៃម៉ូអាប់
និងមកលើអ្នកដែលនៅសល់ក្នុងទឹកដីនោះ៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 15: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative