រ៉ូម 1:26-32

រ៉ូម 1:26-32 គកស១៦

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ឲ្យ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​របស់​គេ បាន​ប្ដូរ​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ឲ្យ​ខុស​ពី​ធម្មតា ឯ​ប្រុសៗ​ក៏​ដូច្នោះ​ដែរ គេ​លះ​ចោល​ការ​រួម​បវេណី​ជាមួយ​ស្រីៗ​តាម​របៀប​ធម្មតា ហើយ​ពុះ​កញ្ជ្រោល​នឹង​តណ្ហា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រុស​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​ជាមួយ​ប្រុស​ដូច​គ្នា ហើយ​ក៏​ទទួល​ទោស​ចំពោះ​ខ្លួន​គេ ដែល​សម​នឹង​កំហុស​របស់​ខ្លួន។ ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ព្រះ​សោះ ព្រះ‌អង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ចោល​ម្សៀត និង​ទៅ​តាម​ការ​ដែល​មិន​គួរ​គប្បី​នឹង​ប្រព្រឹត្ត។ ពួកគេ​មាន​ពេញ​ដោយ​សេចក្តី​ទុច្ចរិត​គ្រប់​យ៉ាង សេចក្ដី​អាក្រក់ សេចក្តី​លោភ​លន់ និង​សេចក្តី​ព្យាបាទ ក៏​មាន​ពេញ​ដោយ​សេចក្តី​ឈ្នានីស ការ​កាប់​សម្លាប់ ឈ្លោះ​ប្រកែក បោក​បញ្ឆោត កិច្ច‌កល ពួក​គេ​ចូល​ចិត្ត​និយាយ​ដើម និយាយ​បង្កាច់​បង្ខូច ស្អប់​ព្រះ ព្រហើន​ឆ្មើង​ឆ្មៃ អួត​អាង បង្កើត​ការ​អាក្រក់ មិន​ស្តាប់​បង្គាប់​ឪពុក‌ម្តាយ ជា​មនុស្ស​ល្ងី​ល្ងើ មិន​ស្មោះ​ត្រង់ ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​សេចក្ដី​មេត្តា។ គេ​ស្គាល់​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​ដូច្នោះ សម​នឹង​ស្លាប់ ប៉ុន្តែ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ការ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ គឺ​គេ​ថែម​ទាំង​យល់​ព្រម​ជា​មួយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ទៀត​ផង។

អាន រ៉ូម 1

វីដេអូសម្រាប់ រ៉ូម 1:26-32