ទំនុកតម្កើង 1

1
ភាគ​ទី​មួយ
(ទំនុកតម្កើង ១-៤១)
ផ្លូវ​ពីរ
1មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំ‌បូន្មាន
របស់​មនុស្ស​អាក្រក់
ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​បាប
ឬ​អង្គុយ​ជា​មួយ​ពួកអ្នក​មើល‌ងាយ
2គឺ​អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រឹត្យ‌វិន័យ
របស់​ព្រះ‌យេហូវ៉ា
ហើយ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ
របស់​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ។
3អ្នក​នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ
ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក
ដែល​បង្កើត​ផល​តាម​រដូវ​កាល
ហើយ​ស្លឹក​មិន​ចេះ​ស្រពោន ឡើយ
កិច្ច‌ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ
សុទ្ធ​តែចម្រុង​ចម្រើន​ទាំង​អស់។
4ចំណែក​មនុស្ស​អាក្រក់វិញ មិន​ដូច្នោះ​ទេ
គឺ​គេ​ប្រៀប​ដូច​ជា​អង្កាម
ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ខ្ចាត់‌ខ្ចាយ​ទៅ។
5ដូច្នេះ មនុស្ស​អាក្រក់​មិន​អាច​ឈរ
នៅ​ក្នុង​គ្រា​ជំនុំ‌ជម្រះបាន​ឡើយ
ឯ​មនុស្ស​បាប ក៏​មិន​អាច​ឈរ​ក្នុង​ក្រុម​ជំនុំ
នៃ​មនុស្ស​សុចរិត​បាន​ដែរ
6ដ្បិត​ព្រះ‌យេហូវ៉ា​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត
តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​អន្តរាយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ