យ៉ូណាស 1:4-9

យ៉ូណាស 1:4-9 គកស១៦

ប៉ុន្តែ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​បែក​បាក់។ ឯ​ពួក​ជើង​ឈ្នួល​ក៏​ភ័យ​ខ្លាច​គ្រប់​គ្នា ម្នាក់ៗ​បាន​បន់​ព្រះ​រៀងៗ​ខ្លួន គេ​បោះ​ទំនិញ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល ឯ​ហោរា​យ៉ូណាស​បាន​ចុះ​ទៅ​ដេក​លក់​នៅ​ខាង​ក្នុង​សំពៅ។ ដូច្នេះ នាយ​សំពៅ​ក៏​មក​សួរ​លោក​ថា៖ «អ្នក​ទ្រមក់​អើយ អ្នក​ធ្វើ​អី​ដូច្នេះ? ក្រោក​ឡើង​អំពាវ‌នាវ​ដល់​ព្រះ​របស់​អ្នក​ទៅ ក្រែង​ព្រះ‌អង្គ​នឹក​ចាំ​ពី​យើង ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស»។ ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «ចូរ​យើង​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា ការ​អាក្រក់​កើត​ដល់​យើង​នេះ ដោយ​ព្រោះ​អ្នក​ណា» ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស។ រួច​គេ​សួរ​លោក​ថា៖ «ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង? តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី? មក​ពី​ណា? តើ​អ្នក​នៅ​ស្រុក​ណា? ហើយ​ជា​សាសន៍​អី?» លោក​ប្រាប់​គេ​ថា៖ «ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។

អាន យ៉ូណាស 1