លេវីវិន័យ 23
23
ពិធីបុណ្យផ្សេងៗ
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ពិធីបុណ្យដ៏សំខាន់ៗជាឱកាសមួយ ដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។ ពិធីបុណ្យដ៏សំខាន់ៗរបស់យើងមានដូចតទៅ:
3អ្នករាល់គ្នាធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាកជាថ្ងៃសម្រាក ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។ គ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ព្រោះជាថ្ងៃឈប់សម្រាក់របស់អុលឡោះតាអាឡា។
4បុណ្យដ៏សំខាន់ៗរបស់អុលឡោះតាអាឡា ដែលអ្នករាល់គ្នាត្រូវកំណត់ពេលជួបជុំគ្នាថ្វាយបង្គំទ្រង់ មានដូចតទៅ:
5នៅខែទីមួយជាបុណ្យរំលងជូនអុលឡោះតាអាឡា។ 6នៅថ្ងៃទីដប់ប្រាំ ក្នុងខែដដែលនោះ ជាបុណ្យនំបុ័ងឥតមេជូនអុលឡោះតាអាឡា។ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេចំនួនប្រាំពីរថ្ងៃ។ 7នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា កុំធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ។ 8អ្នករាល់គ្នាត្រូវយកគូរបានដុតមកជូនអុលឡោះតាអាឡា ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា គឺមិនត្រូវធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ»។
9 អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាថា៖ 10«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្តាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់ មកជូនអ៊ីមុាំ។ 11នៅថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាក អ៊ីមុាំត្រូវលើកកណ្តាប់ស្រូវនេះជូនអុលឡោះតាអាឡា ដើម្បីឲ្យទ្រង់ពេញចិត្តទទួលយកពីអ្នករាល់គ្នា។ 12នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្តាប់ស្រូវជូនអុលឡោះតាអាឡា ត្រូវជូនកូនចៀមមួយអាយុមួយខួប ល្អឥតខ្ចោះ ជាគូរបានដុតជូនអុលឡោះតាអាឡា 13ព្រមទាំងយកម្សៅម៉ដ្តពីរភាគដប់នៃអេផាលាយជាមួយប្រេង មកជូនជាមួយកូនចៀមនោះជាគូរបានដុត មានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ ចូរយកស្រាទំពំាងបាយជូរមួយភាគបួននៃហ៊ីន មកជូន សម្រាប់ពិធីច្រូចទឹកដែរ។ 14អ្នករាល់គ្នាអាចបរិភោគនំបុ័ង លាជ ឬស្រូវថ្មីបាន លុះត្រាណាតែអ្នករាល់គ្នា នាំយកជំនូនមកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា តាមពេលកំណត់ជាមុនសិន។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅនៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
15ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្តាប់ស្រូវជូនអុលឡោះតាអាឡា គឺថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។ 16អ្នករាល់គ្នាត្រូវគិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកទីប្រាំពីរ ថ្ងៃនោះ ត្រូវយកជំនូនពីស្រូវថ្មីមកជូនអុលឡោះតាអាឡា។ 17អ្នករាល់គ្នាត្រូវយកនំបុ័ងពីរដុំ ពីផ្ទះរបស់អ្នករាល់គ្នា មកជូនអុលឡោះតាអាឡា។ ត្រូវប្រើម្សៅម៉ដ្តពីរភាគដប់នៃអេផា ដុតជាមួយមេនំបុ័ង សម្រាប់ធ្វើជានំបុ័ងដំបូងបង្អស់ ជូនអុលឡោះតាអាឡា។ 18អ្នករាល់គ្នាត្រូវយកកូនចៀមប្រាំពីរអាយុមួយខួបល្អឥតខ្ចោះ គោស្ទាវមួយ និងចៀមឈ្មោលពីរ ថែមពីលើនំបុ័ងនេះ ជូនអុលឡោះតាអាឡាជាគូរបានដុត ព្រមទាំងយកម្សៅ និងទឹកទំពំាងបាយជូរសម្រាប់ពិធីច្រូចទឹក មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ 19អ្នករាល់គ្នាត្រូវធ្វើពពែឈ្មោលមួយ ជាគូរបានរំដោះបាប ព្រមទាំងកូនចៀមពីរអាយុមួយខួប ជាគូរបានមេត្រីភាព។ 20អ៊ីមុាំលើកសត្វទាំងនោះ ព្រមទាំងនំបុ័ងដែលជាផលដំបូង និងកូនចៀមទាំងពីរជូនអុលឡោះតាអាឡា។ ជំនូនទាំងនោះត្រូវជូនជាជំនូនដ៏សក្ការៈដល់អុលឡោះតាអាឡា ហើយប្រគល់ជូនអ៊ីមុាំ។ 21នៅថ្ងៃនោះ អ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា មិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅនៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ 22ពេលណាអ្នករាល់គ្នាច្រូតស្រូវនៅក្នុងស្រែរបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសគួរស្រូវដែលជ្រុះដែរ។ ត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នក»។
23 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 24«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ គឺជាថ្ងៃសម្រាក។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យរំលឹក និងស្រែកជ័យឃោសន៍ដោយជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។ 25អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ តែត្រូវធ្វើគូរបានជាគូរបានដុតជូនអុលឡោះតាអាឡា»។
26 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា 27«នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។ ត្រូវតមអាហារ ហើយធ្វើគូរបានដុតជូនអុលឡោះតាអាឡា។ 28នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ដ្បិតជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវធ្វើពិធីជម្រះបាបនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ 29អ្នកដែលពុំតមអាហារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។ 30អ្នកដែលធ្វើការអ្វីមួយនៅថ្ងៃនោះ យើងនឹងធ្វើឲ្យគេវិនាសនៅក្នុងចំណោមប្រជាជនរបស់ខ្លួន។ 31អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ 32ថ្ងៃនោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃឈប់សម្រាក ហើយត្រូវតមអាហារ។ នៅថ្ងៃទីប្រាំបួនក្នុងខែនោះ អ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃឈប់សម្រាក ចាប់ពីពេលល្ងាចនៃថ្ងៃនោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់»។
33 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 34«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យជំរសម្រាប់លើកតម្កើងអុលឡោះតាអាឡា ចំនួនប្រាំពីរថ្ងៃ។ 35នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ 36អ្នករាល់គ្នាត្រូវធ្វើគូរបានដុតជូនអុលឡោះតាអាឡាចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំបី ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា ហើយធ្វើគូរបានដុតជូនទ្រង់។ ថ្ងៃនោះ ជាថ្ងៃបង្ហើយបុណ្យដែលអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ 37នេះជាបុណ្យសំខាន់ៗរបស់អុលឡោះតាអាឡា ជាថ្ងៃដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំទ្រង់ ដើម្បីជូនជំនូនដល់អុលឡោះតាអាឡា គឺមានគូរបានដុត ជំនូនម្សៅគូរបានមេត្រីភាព និងពិធីច្រូចទឹក។ ត្រូវជូនជំនូននីមួយៗ តាមថ្ងៃកំណត់។ 38ក្រៅពីធ្វើបុណ្យថ្ងៃសម្រាករបស់អុលឡោះតាអាឡា អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យទាំងនេះថែមទៀត ហើយជូនជំនូនសម្រាប់ពិធីបុណ្យទាំងនេះ ថែមពីលើជំនូនផ្សេងៗ ជំនូនលាបំណន់ និងជំនូនស្ម័គ្រចិត្តទាំងប៉ុន្មាន ដែលអ្នករាល់គ្នាជូនដល់អុលឡោះតាអាឡា។
39នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ ពេលអ្នករាល់គ្នាប្រមូលភោគផលនៅក្នុងស្រុក ចប់សព្វគ្រប់ហើយ ត្រូវធ្វើពិធីបុណ្យមួយជូនអុលឡោះតាអាឡាចំនួនប្រាំពីរថ្ងៃ។ ថ្ងៃទីមួយ និងថ្ងៃទីប្រាំបី ជាថ្ងៃសម្រាក។ 40នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវយកផ្លែឈើដ៏ល្អ ធាងចាក មែកឈើត្រសុំត្រសាយ ព្រមទាំងស្លឹកត្រែងដែលដុះនៅតាមស្ទឹង មកប្រារព្ធធ្វើបុណ្យយ៉ាងសប្បាយ ចំនួនប្រាំពីរថ្ងៃនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ 41រៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីបុណ្យនេះជូនអុលឡោះតាអាឡាចំនួនប្រាំពីរថ្ងៃ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់ រហូតតទៅ គឺត្រូវប្រារព្ធពិធីបុណ្យនេះនៅខែទីប្រាំពីរ។ 42អ្នករាល់គ្នាត្រូវរស់នៅក្នុងជំរំចំនួនប្រាំពីរថ្ងៃ គឺម្ចាស់ស្រុកទាំងអស់ក្នុងស្រុកអ៊ីស្រអែលត្រូវរស់នៅក្នុងជំរំនោះ 43ដើម្បីឲ្យកូនរបស់អ្នករាល់គ្នាដឹងថា ពេលយើងនាំជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប យើងបានឲ្យគេរស់ក្នុងជំរំ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា»។
44ម៉ូសារៀបរាប់ប្រាប់ជនជាតិអ៊ីស្រអែល អំពីរបៀបធ្វើពិធីបុណ្យដ៏សំខាន់ៗ សម្រាប់លើកតម្កើងអុលឡោះតាអាឡា។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 23: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: