លេវីវិន័យ 24
24
បទបញ្ជាស្តីអំពីជើងចង្កៀង និងការតម្កល់នំបុ័ង
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2«ចូរបង្គាប់កូនចៅអ៊ីស្រអែលឲ្យយកប្រេងអូលីវដ៏ល្អបំផុត មកសម្រាប់ដុត ដើម្បីឲ្យចង្កៀងនៅឆេះរហូត។ 3ហារូនត្រូវតម្កល់ចង្កៀងក្នុងជំរំជួបអុលឡោះតាអាឡា ខាងមុខវាំងនននៃបន្ទប់ដែលគេតម្កល់ហិបនៃសន្ធិសញ្ញា ហើយទុកឲ្យចង្កៀងនោះឆេះរហូត តាំងពីល្ងាចទល់ព្រឹក នៅចំពោះអុលឡោះតាអាឡា។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ។ 4ហារូនត្រូវរៀបចង្កៀងទាំងអស់ នៅលើជើងចង្កៀងដែលធ្វើពីមាសសុទ្ធ ដូច្នេះ ចង្កៀងឆេះនៅចំពោះអុលឡោះតាអាឡាជានិច្ច។
5ចូរយកម្សៅម៉ដ្តដប់ពីរគីឡូក្រាម មកធ្វើនំចំនួនដប់ពីរ 6រួចតម្កល់នំទាំងនោះជាពីរជួរ លើតុធ្វើពីមាសសុទ្ធ នៅចំពោះអុលឡោះតាអាឡា ក្នុងមួយជួរៗមាននំប្រាំមួយ។ 7ចូរដាក់គ្រឿងក្រអូបដ៏ល្អបំផុតនៅលើជួរនីមួយៗ ហើយដុតគ្រឿងក្រអូបជំនួសនំបុ័ងទាំងនោះ ទុកទីរំលឹកនៅចំពោះអុលឡោះតាអាឡា។ 8រៀងរាល់ថ្ងៃឈប់សម្រាកជនជាតិអ៊ីស្រអែលត្រូវយកនំបុ័ងមកតម្កល់នៅចំពោះអុលឡោះតាអាឡាជានិច្ច ស្របតាមសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេររហូតតទៅ។ 9នំបុ័ងទាំងនោះត្រូវបានទៅលើហារូន និងកូនៗរបស់គាត់។ ពួកគេបរិភោគនំបុ័ងទាំងនោះនៅក្នុងកន្លែងដ៏សក្ការៈ ព្រោះជាជំនូនបរិសុទ្ធបំផុត យកចេញពីជំនូនដែលគេដុតនៅចំពោះអុលឡោះតាអាឡា ហើយបានជាចំណែករបស់ពួកគេរហូតតទៅ»។
ទោសសម្រាប់អ្នកប្រមាថអុលឡោះ និងឃាតក
10មានស្ត្រីម្នាក់ជាជនជាតិអ៊ីស្រអែល មានប្ដីជនជាតិអេស៊ីប ហើយបានកូនប្រុសមួយ។ កូនប្រុសនោះចេញទៅកណ្តាលជនជាតិអ៊ីស្រអែល ហើយឈ្លោះគ្នាជាមួយជនជាតិអ៊ីស្រអែលនៅក្នុងជំរំ។ 11កូនប្រុសរបស់ស្ត្រីនោះបានប្រមាថអុលឡោះតាអាឡា ព្រមទាំងដាក់បណ្តាសាទ្រង់ទៀតផង។ គេក៏នាំអ្នកនោះមកជួបម៉ូសា។ ម្តាយរបស់អ្នកនោះឈ្មោះនាងសឡូមីតជាកូនរបស់ឌីបរី ក្នុងកុលសម្ព័ន្ធដាន់។ 12គេបានឃុំអ្នកនោះទុក រហូតដល់បានទទួលបញ្ជាពីអុលឡោះតាអាឡា។
13 អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាថា៖ 14«ចូរយកអ្នកប្រមាថយើងចេញពីជំរំ។ អស់អ្នកដែលដឹងឮ ត្រូវដាក់ដៃពីលើក្បាលអ្នកនោះ ហើយសហគមន៍ទាំងមូលយកដុំថ្មគប់សម្លាប់វាទៅ។ 15ចូរប្រាប់ជនជាតិអ៊ីស្រអែលថា: អ្នកណាដាក់បណ្តាសាអុលឡោះជាម្ចាស់របស់ខ្លួន អ្នកនោះត្រូវទទួលទោស ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។ 16អ្នកណាប្រមាថអុលឡោះតាអាឡា អ្នកនោះមានទោសដល់ស្លាប់។ សហគមន៍អ៊ីស្រអែលទាំងមូលត្រូវយកដុំថ្មគប់សម្លាប់មនុស្សបែបនេះ ទោះបីគេជាម្ចាស់ស្រុក ឬជាជនបរទេសក្តីគេត្រូវតែស្លាប់ ព្រោះគេបានប្រមាថអុលឡោះតាអាឡា។
17អ្នកណាវាយមនុស្សម្នាក់ រហូតដល់បាត់បង់ជីវិតអ្នកនោះនឹងមានទោសដល់ស្លាប់។ 18អ្នកណាវាយសត្វមួយរហូតដល់ងាប់ អ្នកនោះត្រូវយកសត្វរស់ប្រភេទដដែលនោះមកសងវិញ។ 19អ្នកណាធ្វើឲ្យជនរួមជាតិរបស់ខ្លួនមានរបួសត្រង់កន្លែងណាមួយ ត្រូវធ្វើឲ្យអ្នកនោះរបួសត្រង់កន្លែងនោះដែរ 20គឺបើអ្នកនោះធ្វើឲ្យគេបាក់ដៃបាក់ជើង ត្រូវបំបាក់ដៃបំបាក់ជើងអ្នកនោះវិញ បើវាយភ្នែកគេម្ខាង ត្រូវវាយភ្នែកម្ខាងវិញ បើវាយគេបាក់ធ្មេញមួយ ត្រូវវាយអ្នកនោះឲ្យបាក់ធ្មេញមួយដែរ។ ត្រូវធ្វើឲ្យអ្នកនោះរបួសដូចគេបានធ្វើឲ្យអ្នកដទៃរបួស។
21អ្នកណាវាយសម្លាប់សត្វមួយក្បាល ត្រូវឲ្យអ្នកនោះយកសត្វមួយក្បាលមកសងវិញ តែអ្នកណាវាយសម្លាប់មនុស្សម្នាក់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ 22ត្រូវមានក្រិត្យវិន័យតែមួយសម្រាប់ជនបរទេស និងម្ចាស់ស្រុក ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា»។
23ម៉ូសាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែល។ គេក៏នាំគ្នាយកអ្នកប្រមាថអុលឡោះតាអាឡាចេញពីជំរំ ហើយយកដុំថ្មគប់សម្លាប់។ ជនជាតិអ៊ីស្រអែលធ្វើតាមបន្ទូល ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 24: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: