លេវីវិន័យ 22
22
ជំនូនដែលមិនអាចបរិភោគបាន
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖ 2«ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ថា ក្នុងករណីខ្លះ ពួកគេមិនអាចបរិភោគជំនូនបរិសុទ្ធ ដែលជនជាតិអ៊ីស្រអែលជូនដល់យើងឡើយ ក្រែងលោគេបង្អាប់នាមដ៏វិសុទ្ធរបស់យើង។ យើងជាអុលឡោះតាអាឡា។
3ចូរប្រាប់ពួកគេថា: ក្នុងចំណោមពូជពង្សរបស់អ្នករាល់គ្នាគ្រប់ជំនាន់ អ្នកដែលមានភាពមិនបរិសុទ្ធ ហើយប៉ះពាល់ជំនូនបរិសុទ្ធដែលជនជាតិអ៊ីស្រអែលជូនដល់អុលឡោះតាអាឡា ត្រូវដកអ្នកនោះកុំឲ្យបំពេញមុខងារនៅចំពោះមុខយើងទៀត។ យើងជាអុលឡោះតាអាឡា។
4ក្នុងចំណោមពូជពង្សរបស់ហារូន អ្នកកើតឃ្លង់ ឬជំងឺកាមរោគមិនអាចបរិភោគអាហារហាឡាល់បានទេ គឺលុះត្រាណាតែគេបានជាបរិសុទ្ធឡើងវិញ។ រីឯអ្នកដែលប៉ះពាល់នឹងមនុស្សសៅហ្មងដោយសារពាល់សាកសព ឬមនុស្សដែលហូរទឹកកាម ក៏មិនអាចបរិភោគបានដែរ។ 5អ្នកប៉ះពាល់សត្វលូនវារ ដែលបណ្តាលឲ្យខ្លួនទៅជាសៅហ្មង ឬប៉ះពាល់មនុស្សណាម្នាក់ដែលមិនបរិសុទ្ធដោយប្រការណាក៏ដោយ ជាហេតុបណ្តាលឲ្យខ្លួនសៅហ្មងដែរនោះ ក៏មិនអាចបរិភោគបានទេ។ 6អ្នកដែលប៉ះពាល់មនុស្ស ឬសត្វមិនហាឡាល់បែបនេះ ត្រូវនៅមិនបរិសុទ្ធរហូតដល់ល្ងាច។ គេគ្មានសិទ្ធិបរិភោគអាហារហាឡាល់ទេ លុះត្រាតែយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។ 7លុះថ្ងៃលិចផុតទៅទើបគេបានបរិសុទ្ធ ហើយអាចបរិភោគជំនូនបរិសុទ្ធជាអាហាររបស់ខ្លួនបាន។ 8អ៊ីមុាំមិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃខាំឡើយ ដើម្បីកុំឲ្យខ្លួនត្រូវសៅហ្មង ព្រោះតែសត្វនោះ។ យើងជាអុលឡោះតាអាឡា។
9អ៊ីមុាំត្រូវប្រតិបត្តិតាមឱវាទរបស់យើង ដើម្បីកុំឲ្យខ្លួនមានទោស ហើយស្លាប់ ព្រោះតែរំលោភលើឱវាទរបស់យើង ស្តីអំពីអាហារ។ យើងជាអុលឡោះតាអាឡាដែលញែកពួកគេឲ្យបានបរិសុទ្ធ។ 10មិនត្រូវឲ្យអ្នកផ្សេង ក្រៅពីក្រុមគ្រួសាររបស់អ៊ីមុាំបរិភោគអាហារហាឡាល់ឡើយ សូម្បីតែភ្ញៀវ ឬអ្នកធ្វើការឲ្យអ៊ីមុាំ ក៏គ្មានសិទ្ធិបរិភោគអាហារហាឡាល់ដែរ។ 11ផ្ទុយទៅវិញ អ្នកបម្រើដែលអ៊ីមុាំបានទិញមក មានសិទ្ធិបរិភោគ ដូចអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់អ៊ីមុាំដែរ។ 12កូនស្រីរបស់អ៊ីមុាំដែលរៀបការជាមួយអ្នកមិនមែនជាអ៊ីមុាំ គ្មានសិទ្ធិបរិភោគអាហារដែលយកពីជំនូនបរិសុទ្ធបានឡើយ។ 13ប៉ុន្តែ កូនស្រីរបស់អ៊ីមុាំដែលជាស្ត្រីមេម៉ាយ ឬត្រូវប្ដីលែង ហើយគ្មានកូនចៅទេ ពេលនាងវិលត្រឡប់ទៅនៅជាមួយឪពុកវិញ ដូចគ្រានៅពីក្មេង នាងមានសិទ្ធិបរិភោគម្ហូបអាហាររបស់ឪពុកនាងបាន។ រីឯអ្នកក្រៅ គ្មានសិទ្ធិបរិភោគម្ហូបអាហារនេះឡើយ។ 14ប្រសិនបើនរណាបរិភោគជំនូនបរិសុទ្ធ ដោយមិនដឹងខ្លួនត្រូវយកអាហារមកសងអ៊ីមុាំស្របតាមតម្លៃជំនូននោះ ព្រមទាំងបន្ថែមមួយភាគប្រាំផង។ 15អ៊ីមុាំមិនត្រូវធ្វើឲ្យជំនូនបរិសុទ្ធដែលជនជាតិអ៊ីស្រអែលយកមកជូនអុលឡោះតាអាឡា ក្លាយទៅជាសៅហ្មងឡើយ។ 16ប្រសិនបើអ៊ីមុាំបរិភោគជំនូនបរិសុទ្ធ ដោយមិនសមរម្យពួកគេនឹងធ្វើឲ្យជនជាតិអ៊ីស្រអែលមានទោស។ យើងជាអុលឡោះតាអាឡាដែលញែកពួកគេឲ្យបានបរិសុទ្ធ»។
ការជ្រើសរើសសត្វសម្រាប់ធ្វើគូរបាន
17 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 18«ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូលដូចតទៅ: ក្នុងចំណោមកូនចៅអ៊ីស្រអែល ឬជនបរទេសរស់នៅក្នុងស្រុកអ៊ីស្រអែល អ្នកណានាំយកសត្វមកធ្វើជាគូរបានដុតដល់អុលឡោះតាអាឡា ទោះបីជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្តក្តី 19ដើម្បីឲ្យគាប់ចិត្តអុលឡោះតាអាឡា គេត្រូវយកគោឈ្មោល កូនចៀម និងកូនពពែដែលល្អឥតខ្ចោះមកជូន។ 20មិនត្រូវធ្វើសត្វណាមួយដែលពិការឡើយ ដ្បិតអុលឡោះមិនពេញចិត្តទទួលពីអ្នកទេ។ 21ប្រសិនបើនរណាម្នាក់យកគោ ឬចៀមមកជូនអុលឡោះតាអាឡាជាគូរបានមេត្រីភាព ដើម្បីលាបំណន់ ឬជាជំនូនស្ម័គ្រចិត្តសត្វនោះ ត្រូវតែល្អឥតខ្ចោះ ទើបគាប់ចិត្តអុលឡោះ គឺសត្វនោះមិនត្រូវមានភាពពិការឡើយ។ 22មិនត្រូវធ្វើសត្វដែលខ្វាក់ភ្នែក ខូចជើង ឬកំបុតជើង អង្គែស៊ី កើតរមាស់ ឬកើតស្រែងឡើយ។ កុំយកសត្វរបៀបនេះធ្វើជាគូរបានដុតលើអាសនៈជូនអុលឡោះតាអាឡាឲ្យសោះ។ 23អ្នកអាចយកគោ ឬកូនចៀមដែលមានជើងវែងពេក ឬខ្លីពេក មកជូនជាជំនូនស្ម័គ្រចិត្តបាន តែបើជាជំនូនលាបំណន់វិញ អុលឡោះតាអាឡាមិនពេញចិត្តទទួលសត្វបែបនេះទេ។ 24អ្នកមិនត្រូវយកសត្វដែលគេដំកំទេច កាត់ ឬក្រៀវពងមកជូនឡើយ។ ក្នុងស្រុករបស់អ្នករាល់គ្នា កុំធ្វើរបៀបនេះឲ្យសោះ។ 25អ្នករាល់គ្នាមិនត្រូវទទួលសត្វប្រភេទនេះពីជនបរទេស មកជូនជាអាហារដល់ម្ចាស់របស់អ្នករាល់គ្នាឡើយ ព្រោះជាសត្វមិនគ្រប់លក្ខណៈ មកពីគេក្រៀវ។ ដូច្នេះ អុលឡោះមិនព្រមទទួលពីអ្នករាល់គ្នាឡើយ»។ 26អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 27«គោ ចៀម ឬពពែដែលកើតមកត្រូវនៅជាមួយមេវាចំនួនប្រាំពីរថ្ងៃ។ ចាប់ពីថ្ងៃទីប្រាំបីទៅ សត្វនោះអាចធ្វើជាគូរបានដុតដែលអុលឡោះតាអាឡាពេញចិត្តនឹងទទួល។ 28មិនត្រូវសម្លាប់គោ ឬចៀម ទាំងមេ ទាំងកូន ក្នុងថ្ងៃតែមួយឡើយ។ 29ពេលណាអ្នករាល់គ្នាយកគូរបានមកជូនអុលឡោះតាអាឡា ដើម្បីលើកតម្កើងទ្រង់ ត្រូវជូនតាមរបៀបដែលអុលឡោះពេញចិត្ត។ 30ចូរបរិភោគសាច់របស់សត្វនោះនៅថ្ងៃធ្វើគូរបាន គឺមិនត្រូវទុករហូតដល់ព្រឹកស្អែកឡើយ។ យើងជាអុលឡោះតាអាឡា។
31អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។ យើងជាអុលឡោះតាអាឡា។
32អ្នករាល់គ្នាមិនត្រូវបន្ថោកឈ្មោះបរិសុទ្ធរបស់យើងឡើយ តែត្រូវឲ្យប្រជាជនទាំងអស់នៅស្រុកអ៊ីស្រអែលទទួលស្គាល់ថា យើងជាម្ចាស់បរិសុទ្ធ។ យើងជាអុលឡោះតាអាឡា ដែលញែកអ្នករាល់គ្នាឲ្យបានបរិសុទ្ធ។ 33យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ យើងជាអុលឡោះតាអាឡា»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 22: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: