សេរីភាព 28
28
សម្លៀកបំពាក់របស់អ៊ីមុាំ
1ត្រូវហៅហារូន ជាបងរបស់អ្នក ព្រមទាំងកូនប្រុសរបស់គាត់ គឺ ណាដាប់ អប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ពីក្នុងចំណោមកូនចៅអ៊ីស្រអែល ឲ្យចូលមកជិតអ្នក ដើម្បីបំពេញមុខងារជាអ៊ីមុាំ។ 2ត្រូវធ្វើសម្លៀកបំពាក់សក្ការៈ សម្រាប់ហារូន ជាបងរបស់អ្នក ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់គាត់។ 3ត្រូវប្រាប់ពួកសិប្បករទាំងអស់ថា យើងនឹងផ្តល់ប្រាជ្ញាញាណ ឲ្យពួកគេអាចធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់ហារូន ដើម្បីញែកគាត់ឲ្យបានបរិសុទ្ធ និងឲ្យគាត់បំពេញមុខងារជាអ៊ីមុាំបម្រើយើង។ 4សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើនោះ គឺប្រដាប់ពាក់លើទ្រូងមួយ អាវអេផូដមួយ អាវវែងមួយ អាវក្នុងមួយជាអាវប៉ាក់ ឆ្នួតក្បាលមួយ និងខ្សែក្រវាត់មួយ។ ពួកគេត្រូវធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់ហារូន ជាបងរបស់អ្នក ព្រមទាំងកូនៗរបស់គាត់ ដើម្បីឲ្យបំពេញមុខងារជាអ៊ីមុាំបម្រើយើង។
5ពួកសិប្បករត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។
6ពួកគេត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ធ្វើអាវអេផូដដោយមានប៉ាក់លំអផង។ 7ត្រូវធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ។ 8រីឯខ្សែក្រវាត់របស់អាវអេផូដ ត្រូវធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ខ្សែក្រវាត់នេះត្រូវដេរជាប់នឹងអាវអេផូដ។ 9ចូរយកត្បូងមណីជោតិរសពីរដុំមក ហើយចារឈ្មោះកូនរបស់អ៊ីស្រអែលនៅលើនោះ។ 10ត្រូវចារឈ្មោះប្រាំមួយនៅលើត្បូងទីមួយ និងឈ្មោះប្រាំមួយទៀតនៅលើត្បូងទីពីរ តាមលំដាប់អាយុរបស់ពួកគេ។ 11អ្នកត្រូវចារឈ្មោះកូនរបស់អ៊ីស្រអែលនៅលើត្បូង តាមរបៀបដូចគេឆ្លាក់ត្រា ហើយត្រូវធ្វើក្រចាប់មាសភ្ជាប់នឹងត្បូងនោះផង។ 12ចូរដាំត្បូងទាំងពីរភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាងកូនរបស់អ៊ីស្រអែល។ ដូច្នេះ ហារូននឹងពាក់ឈ្មោះរបស់ពួកគេលើខ្សែព្រយុងទាំងពីរ នៅចំពោះមុខយើងដែលជាអុលឡោះតាអាឡា ដើម្បីឲ្យយើងនឹកដល់ពួកគេ។ 13ត្រូវធ្វើក្រចាប់ទាំងនោះពីមាស 14ធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នា ជារបៀបខ្សែពួរ ហើយភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។
ប្រដាប់ពាក់លើទ្រូង
15ត្រូវធ្វើប្រដាប់ពាក់លើទ្រូងមួយ សម្រាប់វិនិច្ឆ័យ។ ប្រដាប់ពាក់លើទ្រូងនេះ ត្រូវធ្វើដោយសរសៃអំបោះដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។ 16ប្រដាប់ពាក់លើទ្រូងនេះ មានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។ 17ប្រដាប់ពាក់លើទ្រូងត្រូវលំអដោយត្បូងបួនជួរ គឺជួរទីមួយ ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។ 18ជួរទីពីរ ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងកណ្តៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។ 19ជួរទីបី ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់ 20ហើយជួរទីបួន ត្រូវដាំត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗត្រូវតែដាំភ្ជាប់ទៅក្នុងក្រចាប់ធ្វើអំពីមាស។ 21ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗត្រូវចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។ 22ត្រូវយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាជារបៀបខ្សែពួរ សម្រាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។ 23ត្រូវធ្វើកងមាសពីរ ភ្ជាប់ទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។ 24បន្ទាប់មក ត្រូវថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង 25រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។ 26ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។ 27ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដដេរជាប់គ្នា នៅពីលើខ្សែក្រវាត់របស់អាវអេផូដ។ 28ចូរយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូង ភ្ជាប់ទៅនឹងកងរបស់អាវអេផូដ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដឡើយ។ 29ពេលហារូនចូលក្នុងទីសក្ការៈ គាត់មានឈ្មោះកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រអែលនៅជាប់នឹងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យយើងដែលជាអុលឡោះតាអាឡានឹកដល់ពួកគេអស់កល្បជានិច្ច។ 30ចូរដាក់យូរីម និងធូមីមទៅក្នុងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងហារូនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជាអុលឡោះតាអាឡា ហារូនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រអែលជាប់នឹងដើមទ្រូងជានិច្ច។
សម្លៀកបំពាក់សក្ការៈផ្សេងទៀត
31ចូរធ្វើអាវវែងមួយពណ៌ស្វាយ សម្រាប់ពាក់ពីក្រោមអាវអេផូដ។ 32ផ្នែកខាងលើរបស់អាវវែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្តាលសម្រាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។ 33នៅតាមជាយអាវខាងក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្តឹងមាសទៀតផង។ 34ត្រូវដាក់រូបផ្លែទទឹមមួយ កូនកណ្តឹងមួយឆ្លាស់គ្នាជុំវិញជាយអាវ។ 35ហារូនពាក់អាវនេះនៅពេលបំពេញមុខងារ គឺពេលគាត់មករកអុលឡោះតាអាឡាក្នុងទីសក្ការៈ ហើយពេលគាត់ចេញមកវិញ គេនឹងឮស្នូរកូនកណ្តឹង។ ដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។
36ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «ជូនអុលឡោះតាអាឡា» នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។ 37ចូរភ្ជាប់គ្រឿងអលង្ការទៅនឹងផ្នែកខាងមុខនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ។ 38ពេលហារូនចូលមករកយើងដែលជាអុលឡោះតាអាឡា គ្រឿងអលង្ការនេះស្ថិតនៅលើថ្ងាសរបស់គាត់ជានិច្ច។ ធ្វើដូច្នេះ ទោះបីជនជាតិអ៊ីស្រអែលធ្វើខុស នៅពេលឲ្យជំនូនក៏ដោយ ក៏យើងយល់ព្រមទទួលជំនូនរបស់ពួកគេដែរ។
39ត្រូវធ្វើអាវក្នុងមួយពីអំបោះធ្មៃ ឆ្នួតក្បាលមួយពីអំបោះធ្មៃ ព្រមទាំងប៉ាក់ខ្សែក្រវាត់មួយផង។
40ត្រូវធ្វើអាវក្នុងខ្សែក្រវាត់ និងឆ្នួតក្បាលសម្រាប់កូនទាំងអស់របស់ហារូន ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់ពួកគេ។ 41ត្រូវយកសម្លៀកបំពាក់ទាំងនេះទៅពាក់ឲ្យហារូន និងកូនប្រុសរបស់គាត់ រួចតែងតាំងពួកគេ ដើម្បីញែកពួកគេឲ្យបំពេញមុខងារជាអ៊ីមុាំបម្រើយើង។ 42ចូរធ្វើខោខ្លីពីអំបោះធ្មៃ ដើម្បីឲ្យពួកគេបិទបាំងកេរខ្មាស ចាប់ពីចង្កេះរហូតដល់ភ្លៅ។ 43ហារូន និងកូនប្រុសរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលដែលពួកគេចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា ឬនៅពេលចូលទៅកាន់អាសនៈ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងគ្មានកំហុស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាហ៊ូកុំដែលហារូន និងពូជពង្សត្រូវអនុវត្តតាមរហូតតទៅ។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 28: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: