១កូរិនថូស 5
5
អំពីការប្រាសចាកសីលធម៌
1មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។ 2ប៉ុណ្ណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្ដអំពើថោកទាបនោះ ចេញពីចំណោមបងប្អូនទៅ!។ 3ចំពោះខ្ញុំផ្ទាល់ ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្ដអំពើបែបនេះរួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។ 4ពេលបងប្អូនរួមប្រជុំគ្នាក្នុងនាមអ៊ីសាជាអម្ចាស់ វិញ្ញាណខ្ញុំក៏នៅជាមួយ ហើយអំណាចរបស់អ៊ីសាជាអម្ចាស់ក៏ស្ថិតនៅជាមួយដែរ 5ត្រូវតែបញ្ជូនមនុស្សបែបនេះទៅអ៊ីព្លេសហ្សៃតន ដើម្បីឲ្យរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃអ៊ីសាជាអម្ចាស់មក។
6បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ “មេម្សៅតែបន្ដិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន!”។ 7សូមបងប្អូនជម្រះខ្លួនឲ្យបានបរិសុទ្ធផុតពីមេម្សៅចាស់នោះទៅ ដើម្បីឲ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេម្សៅ ដ្បិតគេបានសម្លាប់អាល់ម៉ាហ្សៀសធ្វើជាគូរបានរបស់យើង ក្នុងឱកាសបុណ្យរំលង រួចស្រេចទៅហើយ។ 8ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យរំលង ដោយមិនប្រើនំបុ័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំបុ័ងឥតមេជាសញ្ញានៃចិត្ដបរិសុទ្ធ និងចិត្ដស្មោះត្រង់របស់យើង។
9ក្នុងសំបុត្ររបស់ខ្ញុំ ឲ្យសោះ។ 10ខ្ញុំនិយាយដូច្នេះមិនមែនសំដៅទៅលើអ្នកដែលប្រព្រឹត្ដកាមគុណថោកទាបទួទៅក្នុងលោកនេះ ឬសំដៅទៅលើអ្នកលោភលន់ចង់បានទ្រព្យគេ អ្នកប្លន់យកទ្រព្យគេ ឬអ្នកថ្វាយបង្គំព្រះក្លែងក្លាយនោះឡើយ បើដូច្នេះមានតែចាកចេញពីលោកនេះ! 11ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំឲ្យបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាអូម៉ាត់អ៊ីសា ហើយបែរជាប្រព្រឹត្ដកាមគុណថោកទាប មានចិត្ដលោភលន់ចង់បានទ្រព្យគេថ្វាយបង្គំព្រះក្លែងក្លាយជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួម ជាមួយជនប្រភេទនេះឡើយ។ 12ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំអះទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង! 13ចំពោះអ្នកដែលនៅខាងក្រៅ អុលឡោះនឹងវិនិច្ឆ័យទោសគេ រីឯបងប្អូនវិញ «ត្រូវដកមនុស្សអាក្រក់ចេញពីចំណោមអ្នករាល់គ្នាទៅ» ។
ទើបបានជ្រើសរើសហើយ៖
១កូរិនថូស 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: