១កូរិនថូស 6
6
អំពីការប្ដឹងផ្ដល់គ្នាក្នុងចំណោមពួកបងប្អូន
1ក្នុងចំណោមបងប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅក្រមដែលមិនស្គាល់អុលឡោះឲ្យកាត់ក្ដី មិនទុកឲ្យប្រជាជនដ៏បរិសុទ្ធកាត់ក្ដីវិញ! 2បងប្អូនមិនជ្រាបទេឬថា ប្រជាជនដ៏បរិសុទ្ធនឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបងប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបងប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿងរ៉ាវដ៏តូចបំផុតនេះ? 3បងប្អូនមិនជ្រាបទេឬ សូម្បីតែពួកម៉ាឡាអ៊ីកាត់ ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទំរាំបើរឿងរ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត! 4ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលក្រុមជំអះមិនរាប់រក ឲ្យមកកាត់ក្ដីដូច្នេះ។ 5ខ្ញុំនិយាយនេះ ដើម្បីឲ្យបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ? 6បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង! 7គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមឲ្យគេរឹបយកទ្រព្យរបស់បងប្អូន? 8ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។ 9បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្ដអំពើទុច្ចរិត ពុំអាចទទួលនគរអុលឡោះទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា 10ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ។ 11កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ អុលឡោះលាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានបរិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស តាមរយៈរសនៃអុលឡោះជាម្ចាស់របស់យើងរួចស្រេចហើយ។
សិទ្ធិសេរីភាពរបស់អូម៉ាត់អ៊ីសា
12ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ក៏ប៉ុន្ដែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ដល់ខ្ញុំទេ។ ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន តែខ្ញុំមិនបណ្ដោយឲ្យអ្វីមួយធ្វើជាចៅហ្វាយលើខ្ញុំបានឡើយ។ 13អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចំអែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ក៏ប៉ុន្ដែ អុលឡោះនឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ជូនទៅអ៊ីសាជាអម្ចាស់ ហើយអ៊ីសាក៏ជាអម្ចាស់លើរូបកាយដែរ។ 14អុលឡោះដែលបានប្រោសអ៊ីសាជាអម្ចាស់ឲ្យបានរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យមានជីវិតរស់ឡើងវិញ ដោយសារអំណាចរបស់ទ្រង់ដែរ។ 15បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃរូបកាយអាល់ម៉ាហ្សៀស? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គអាល់ម៉ាហ្សៀស ទៅធ្វើជាសរីរាង្គរបស់ស្ដ្រីពេស្យាឬ? 16ទេ មិនបានជាដាច់ខាត! តើបងប្អូនមិនជ្រាបទេឬថា អ្នកណារួមរ័កជាមួយស្ដ្រីពេស្យា អ្នកនោះក៏រួមជារូបកាយតែមួយរបស់នាងដែរ ដ្បិតមានសេចក្ដីថ្លែងទុកក្នុងគីតាបថា «អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ»។ 17រីឯអ្នកដែលរួមរស់ជាមួយអ៊ីសាជាអម្ចាស់ ក៏មានវិញ្ញាណតែមួយរួមជាមួយគាត់ដែរ។ 18ចូរគេចឲ្យផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ដ ជាអំពើបាបមិនធ្វើឲ្យរូបកាយសៅហ្មងទេ។ ប៉ុន្ដែ អ្នកណាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្ដអំពើបាប ដែលនាំឲ្យសៅហ្មងដល់រូបកាយរបស់ខ្លួន។ 19បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាម៉ាស្ជិទរបស់រសអុលឡោះដ៏វិសុទ្ធដែលនៅក្នុងបងប្អូន ជារសអុលឡោះដែលបងប្អូនបានទទួលពីអុលឡោះ។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ 20ដ្បិតអុលឡោះបានបង់ថ្លៃយ៉ាងច្រើនលើសលប់ ដើម្បីលោះបងប្អូន។ ហេតុនេះចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។
ទើបបានជ្រើសរើសហើយ៖
១កូរិនថូស 6: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.

: