១​កូរិន‌ថូស 5

5
អំពី​ការ​ប្រាស​ចាក​សីល‌ធម៌
1មាន​លេច​ឮ​នៅ​គ្រប់​ទី​កន្លែង​ថា ក្នុង​ចំណោម​បង​ប្អូន មាន​កើត​រឿង​កាម​គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ក៏​មិន​ដែល​មាន​រឿង​ដូច្នេះ​ផង គឺ​មាន​ម្នាក់​បាន​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន។ 2ប៉ុណ្ណឹង​ហើយ បង​ប្អូន​នៅ​តែ​អួត​បំប៉ោង​ទៀត! ម្ដេច​ក៏​បង​ប្អូន​មិន​នាំ​គ្នា​កាន់​ទុក្ខ ដក​ជន​ដែល​ប្រព្រឹត្ដ​អំពើ​ថោក​ទាប​នោះ ចេញ​ពី​ចំណោម​បង​ប្អូន​ទៅ!។ 3ចំពោះ​ខ្ញុំ​ផ្ទាល់ ថ្វី​ដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង​ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ជា‌និច្ច ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ជន​ដែល​ប្រព្រឹត្ដ​អំពើ​បែប​នេះ​រួច​ស្រេច​ទៅ​ហើយ គឺ​ដូច​ជា​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ដែរ។ 4ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​នៅ​ជា​មួយ ហើយ​អំណាច​របស់​អ៊ីសា‌ជាអម្ចាស់​ក៏​ស្ថិត​នៅ​ជា​មួយ​ដែរ 5ត្រូវ​តែ​បញ្ជូន​មនុស្ស​បែប​នេះ​ទៅ​អ៊ីព្លេស‌ហ្សៃតន ដើម្បី​ឲ្យ​រូប​កាយ​របស់​គាត់​វិនាស តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​អ៊ីសា‌ជាអម្ចាស់​មក។
6បង​ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​ម្សៅ​តែ​បន្ដិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។ 7សូម​បង​ប្អូន​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ​ម្សៅ ដ្បិត​គេ​បាន​សម្លាប់​អាល់ម៉ា‌ហ្សៀស​ធ្វើ​ជា​គូរបាន​របស់​យើង ក្នុង​ឱកាស​បុណ្យ​រំលង រួច​ស្រេច​ទៅ​ហើយ។ 8ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​រំលង ដោយ​មិន​ប្រើ​នំបុ័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំបុ័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ដ​បរិសុទ្ធ និង​ចិត្ដ​ស្មោះ​ត្រង់​របស់​យើង។
9ក្នុង​សំបុត្រ​របស់​ខ្ញុំ ឲ្យ​សោះ។ 10ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​សំដៅ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ដ​កាម​គុណ​ថោក​ទាប​ទួទៅ​ក្នុង​លោក​នេះ ឬ​សំដៅ​ទៅ​លើ​អ្នក​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ អ្នក​ប្លន់​យក​ទ្រព្យ​គេ ឬ​អ្នក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នោះ​ឡើយ បើ​ដូច្នេះ​មាន​តែ​ចាក​ចេញ​ពី​លោក​នេះ! 11ខ្ញុំ​សរសេរ​មក​បង​ប្អូន ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ទាក់‌ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា​ជា​អូម៉ាត់‌អ៊ីសា ហើយ​បែរ​ជា​ប្រព្រឹត្ដ​កាម​គុណ​ថោក​ទាប មាន​ចិត្ដ​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ជេរ​ប្រមាថ​គេ ប្រមឹក ឬ​ប្លន់​យក​ទ្រព្យ​គេ។ មួយ​វិញ​ទៀត សូម​កុំ​បរិភោគ​រួម ជា​មួយ​ជន​ប្រភេទ​នេះ​ឡើយ។ 12ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម‌ជំអះ​ទេ ព្រោះ​មិន​មែន​ជា​នាទី​របស់​ខ្ញុំ។ ម្ដេច​ក៏​បង​ប្អូន​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង! 13ចំពោះ​អ្នក​ដែល​នៅ​ខាង​ក្រៅ អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​គេ រីឯ​បង​ប្អូន​វិញ «ត្រូវ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទៅ»

ទើបបានជ្រើសរើសហើយ៖

១​កូរិន‌ថូស 5: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល