ក៏ប៉ុន្ដែ នៅពេលដែលអុលឡោះជាម្ចាស់សង្រ្គោះនៃយើងសំដែងចិត្តសប្បុរស និងចិត្តស្រឡាញ់ចំពោះមនុស្សលោក អុលឡោះក៏បានសង្គ្រោះយើង តាមចិត្តមេត្ដាករុណារបស់ទ្រង់ គឺមិនមែនមកពីយើងបានប្រព្រឹត្ដអំពើសុចរិតនោះទេ។ ទ្រង់សង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសាររសអុលឡោះដ៏វិសុទ្ធ។ អុលឡោះចាក់បង្ហូររសអុលឡោះនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ជាអ្នកសង្គ្រោះរបស់យើង ដើម្បីឲ្យយើងបានសុចរិតដោយសារគុណរបស់ទ្រង់ ហើយឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។