អុលឡោះបានសំដែងឲ្យយើងស្គាល់គុណរបស់ទ្រង់ ជាគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់ ហើយអប់រំយើងឲ្យលះបង់ចិត្ដ ដែលមិនចេះគោរពប្រណិប័តន៍អុលឡោះចោល ឲ្យលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីឲ្យយើងរស់នៅក្នុងលោកនេះដោយមានចិត្ដធ្ងន់ សុចរិត និងគោរពប្រណិប័តន៍អុលឡោះ