ខគម្ពីរពេញនិយមពី ទីតុស 3

ក៏​ប៉ុន្ដែ នៅ​ពេល​ដែល​អុលឡោះ​ជា​ម្ចាស់​សង្រ្គោះ​នៃ​យើង​សំដែង​ចិត្ត​សប្បុរស និង​ចិត្ត​ស្រឡាញ់​ចំពោះ​មនុស្ស​លោក អុលឡោះ​ក៏​បាន​សង្គ្រោះ​យើង តាម​ចិត្ត​មេត្ដា‌ករុណា​របស់​ទ្រង់ គឺ​មិន​មែន​មក​ពី​យើង​បាន​ប្រព្រឹត្ដ​អំពើ​សុចរិត​នោះ​ទេ។ ទ្រង់​សង្គ្រោះ​យើង ដោយ​លាង​ជម្រះ​យើង​ឲ្យ​បាន​កើត​ជា​ថ្មី និង​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី ដោយ‌សារ​រស‌អុលឡោះ​ដ៏​វិសុទ្ធ។ អុលឡោះ​ចាក់​បង្ហូរ​រស‌អុលឡោះ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អ្នក‌សង្គ្រោះ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​សុចរិត​ដោយ‌សារ​គុណ​របស់​ទ្រង់ ហើយ​ឲ្យ​យើង​បាន​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ជា​មត៌ក តាម​សេចក្ដី​សង្ឃឹម​របស់​យើង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទីតុស 3