រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្ដដូច្នេះ តែអ្នកប្រព្រឹត្ដដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយអុលឡោះមិនវិនិច្ឆ័យទោសអ្នកឬ? ឬមួយអ្នកមើលងាយចិត្តសប្បុរស ចិត្តយោគយល់ និងចិត្តអត់ធ្មត់ដ៏ទូលំទូលាយរបស់ទ្រង់! តើអ្នកមិនទទួលស្គាល់ថា អុលឡោះសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្ដគំនិតទេឬ?