ហេតុនេះហើយបានជាអុលឡោះបណ្ដោយឲ្យពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្ដផ្ទុយពីធម្មជាតិវិញ រីឯប្រុសៗក៏ដូច្នោះដែរ គេបានលះបង់ការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលស្រើបស្រាលតែនឹងប្រុសៗគ្នាឯង។ គេប្រព្រឹត្ដអំពើដែលគួរឲ្យអៀនខ្មាស រវាងប្រុសនឹងប្រុស។ ពួកគេទទួលទណ្ឌកម្មក្នុងរូបកាយគេផ្ទាល់ សមនឹងការវង្វេងរបស់គេ។
ដោយពួកគេយល់ថា មិនបាច់ស្គាល់អុលឡោះយ៉ាងច្បាស់ ទ្រង់ក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។