អុលឡោះបានតំរូវឲ្យអ៊ីសាធ្វើជាគូរបាន សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារឈាមរបស់គាត់។ ធ្វើដូច្នេះ អុលឡោះបង្ហាញរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត គឺពីដើម អុលឡោះពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្ដអំពើបាប ក្នុងគ្រាដែលអុលឡោះអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ អុលឡោះពេញចិត្តបង្ហាញអំពីរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត ដើម្បីសំដែងថាអុលឡោះសុចរិត ហើយទ្រង់រាប់អ្នកដែលជឿលើអ៊ីសាឲ្យបានសុចរិតផងដែរ។