រីឯបច្ចុប្បន្នកាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលអុលឡោះបានជ្រើសរើស តាមចិត្តមេត្តាករុណារបស់ទ្រង់។ ប្រសិនបើអុលឡោះជ្រើសរើសគេដោយក្តីមេត្តាករុណា ដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្ដតាមហ៊ូកុំឡើយ។ បើមកពីគេប្រព្រឹត្ដតាមហ៊ូកុំ ក្តីមេត្តាករុណាលែងមានលក្ខណៈជាមេត្តាករុណាទៀតហើយ។