ដូចមានថ្លែងទុកក្នុងគីតាបថា «អ្នកណាពឹងផ្អែកលើគាត់ អ្នកនោះមុខជាមិនខកចិត្ដឡើយ» ។ ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិកមិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានម្ចាស់តែមួយដែលមានចិត្តទូលាយ ដល់អស់អ្នកអង្វររកទ្រង់ ដ្បិត «អ្នកណាអង្វររកនាមអុលឡោះតាអាឡាអ្នកនោះនឹងទទួលការសង្គ្រោះ» ។