ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់អុលឡោះ និងគោរពបម្រើទ្រង់ទាំងថ្ងៃទាំងយប់ នៅក្នុងម៉ាស្ជិទរបស់ទ្រង់។ ទ្រង់ដែលនៅលើបល្ល័ង្ក នឹងទទួលគេឲ្យជ្រកកោនក្នុងជំរំសក្ការៈរបស់ទ្រង់។ ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកំដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ