អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថាៈ «ឱអុលឡោះដ៏ជាចៅហ្វាយ អុលឡោះដ៏វិសុទ្ធ និងស្មោះត្រង់អើយ! តើពេលណាទ្រង់រកយុត្ដិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។ អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទំរាំដល់មិត្ដរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗ ត្រូវគេសម្លាប់ដូចគ្នាគ្រប់ចំនួន។