ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាន នៅសូរ៉កា នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថាៈ «សូមទ្រង់ដែលនៅលើបល្ល័ង្ក និងកូនចៀមទទួលពាក្យសរសើរតម្កើងកិត្ដិនាម សិរីរុងរឿង និងអំណាច អស់កល្បជាអង្វែងតរៀងទៅ!»។