1
យ៉ាកកូប 4:7
អាល់គីតាប
អគត
ដូច្នេះ សូមបងប្អូនគោរពចុះចូលអុលឡោះ ហើយប្រឆាំងនឹងអ៊ីព្លេស នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។
ប្រៀបធៀប
រុករក យ៉ាកកូប 4:7
2
យ៉ាកកូប 4:8
សូមចូលទៅជិតអុលឡោះ នោះទ្រង់នឹងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធទៅ! មនុស្សមានចិត្ដពីរអើយ ចូរជម្រះចិត្ដគំនិតឲ្យបានស្អាតឡើង!
រុករក យ៉ាកកូប 4:8
3
យ៉ាកកូប 4:10
ចូរបន្ទាបខ្លួននៅចំពោះអុលឡោះជាអម្ចាស់ នោះទ្រង់នឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។
រុករក យ៉ាកកូប 4:10
4
យ៉ាកកូប 4:6
ប៉ុន្ដែ ទ្រង់ប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគីតាបថា «អុលឡោះប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន» ។
រុករក យ៉ាកកូប 4:6
5
យ៉ាកកូប 4:17
ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្ដអំពើបាបហើយ។
រុករក យ៉ាកកូប 4:17
6
យ៉ាកកូប 4:3
បងប្អូនសូមដែរ តែឥតបានទទួល ព្រោះបងប្អូនសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។
រុករក យ៉ាកកូប 4:3
7
យ៉ាកកូប 4:4
មនុស្សក្បត់ចិត្ដអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងអុលឡោះ? អ្នកណាចង់ធ្វើជាមិត្ដសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងអុលឡោះ!
រុករក យ៉ាកកូប 4:4
8
យ៉ាកកូប 4:14
បងប្អូនពុំដឹងថាថ្ងៃស្អែក ជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹកដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។
រុករក យ៉ាកកូប 4:14
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ