ដោយសារអណ្ដាត យើងអរគុណអុលឡោះជាអម្ចាស់ជាបិតា ហើយដោយសារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលទ្រង់បានបង្កើតមក ឲ្យមានលក្ខណៈខ្លះដូចទ្រង់ដែរ គឺទាំងពាក្យអរគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។